ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ក្រុមហ៊ុន​ចិន​ចំណាយ​ប្រាក់​ជាង​2​លាន​ដុល្លារ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​មហាសេដ្ឋី Warren Buffett

8 ឆ្នាំ មុន

នាយក​ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គេ​ម​ចិន លោក ZhuYe បាន​ចំណាយ​ប្រាក់ ២.៣៤៥.៦៧៨​ដុល្លារ​សម្រាប់​ការ​ណាត់ជួប​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​មហាសេដ្ឋី​ពិភពលោក Warren Buffett

នាយក​ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គេ​ម​ចិន លោក ZhuYe បាន​ចំណាយ​ប្រាក់ ២.៣៤៥.៦៧៨​ដុល្លារ​សម្រាប់​ការ​ណាត់ជួប​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​មហាសេដ្ឋី​ពិភពលោក Warren Buffett បន្ទាប់​ពី​ឈ្នះ​ការ​ដេញថ្លៃ​មនុស្សធម៌​កាលពី​ពេល ថ្មី​ៗ​នេះ ។

យោង​តាម​គេហទំព័រ​«​សៀង​ហៃ ដេ​លី​»​ឱ្យ​ដឹង​ថា នេះ​គឺជា​កា​ដេញថ្លៃ​លើក​ទី​១៦​ដើម្បី​ប្រមូល​យក​ប្រាក់​ទៅ​ឱ្យ​មូ​និ​ធិ Glide Foundation ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​មួយ​ស្ថិត ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដែល​ផ្តល់​ស្បៀង អាហារ ការ​ថែទាំ​សុខភាព ការ​ស្តារ​នីតិសម្បទា  និង​ជំនួយ​ដទៃ​ទៀត​ចំពោះ​អ្នក​ក្រីក្រ និង​ជនអនាថា ។

មូលនិធិ​មនុស្សធម៌​Glide Foundation និយាយ​ថា លោក ZhuYe បាន​ដេញថ្លៃ​ចំនួន ៧៦ លើក​ក្នុង​ចំណោម​សហគ្រិន​ជា​ច្រើន​រូប​ទៀត ហើយ​ទីបំផុត​សម្រេច​ក្នុង​តួលេខ ២.៣៤៥.៦៧៨ ដែល​ជា​តួលេខ​ល្អ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ។

ជា​អគ្គនាយក​ប្រចាំ​ក្រុមហ៊ុន Berkshire Hathaway វ័យ​៨៤​ឆ្នាំ មហាសេដ្ឋី Warren Buffett និយាយ​ថា «​ជា​រៀង​រាល់​ឆ្នាំ​វា​គឺជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ពោល​គឺ​ខ្ញុំ​បាន​ជួប​មនុស្ស ល្អ​ៗ​ជា​ច្រើន​នាក់ រួម​ទាំង​ផ្តល់​ភាព​រីករាយ​ដល់​ជីវិត​» ។

មហាសេដ្ឋី Warren Buffett តែងតែ​ផ្តល់​ឱកាស​ដល់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ការ​ណាត់ជួប​ជាមួយ​រូប​លោក ហើយ​មនុស្ស​ច្រើន​ជាង ៤ ម៉ឺន​នាក់​បាន​ចូល​រួមការ​ណាត់ជួប​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន​លោក​កាលពី​ខែឧសភា​កន្លង​ទៅ​ដើម្បី​ស្តាប់​ការ​បកស្រាយ​រាល់​សំណួរ​របស់​ពួក​គេ ។

ក្នុង​ឆ្នាំ​២០១១ អ្នកគ្រប់គ្រង​វិនិយោគទុន​មក​ពី​ហុងកុង​ម្នាក់​បាន​ចំណាយ​លុយ​២,១​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​មតិ​និង​បទ​ពិសោធន៍ ល្អ​ៗ​ក្នុង​ជីវិត​ពី​លោក ៕