ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត់ខ្លួន​ជន​សង្ស័យ​ចែក​ចាយ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ម្នាក់​ ដក​ហូត​ម៉ា​ទឹកកក​៩​កញ្ចប់

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ជន​សង្ស័យ​​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀ.នម្នាក់​​ត្រូវ​ប៉ូ​លិស​ស្រុក​អន្លង់​វែង​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦ និង៣០​នាទីព្រលប់​ ​ថ្ងៃ​ទី​២៨​ ឧសភា​ ២០១៥​ នៅ​ចំណុច​ផ្លូវ​ចូល​ផ្ទះ​ជនសង្ស័យ​

ខេត្ត​ឧត្តរមានជ័យ ៖ ជន​សង្ស័យ​​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀនម្នាក់​​ត្រូវ​ប៉ូ​លិស​ស្រុក​អន្លង់​វែង​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦ និង៣០​នាទីព្រលប់​ ​ថ្ងៃ​ទី​២៨​ ឧសភា​ ២០១៥​ នៅ​ចំណុច​ផ្លូវ​ចូល​ផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ត្រពាំង​តា​វ​ចាស់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។

លោក​វ​រសេនីយ៍​ទោ​ស៊ឹ​ម ប៊ុ​ន​ណា​ក់​ អធិការ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា យោង​ទៅ​តាម​បទបញ្ជា​ពី​ឧត្តមសេនីយ៍ត្រី​ម៉ែ​ន លី​ ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រ៉ឹង​បំផុត​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​តែ​យកចិត្ត​ទុកដាក់​រាល់​សកម្មភាព​ដូច​ជា​ករណី​ក្រុម​ចោ​ប្លន់ ក្រុម​ចោរកម្ម​ផ្សេង​ៗ ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ​លើ​នី​តិ​ជន ​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ពិសេស​ស្ថិត​នៅ​លើ​០៩​ចំណុច​ភូមិ​-ឃុំ​មាន​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជូន​ដល់​សង្គម​ជាតិ​។

លោក​អធិការ​ស្រុក​បាន​បន្ត​ថា មុន​នឹង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ប៉ូ​លិសបាន​ដាក់​បណ្តាញ​ធ្វើកា​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ ​បន្ទាប់​មក​នៅវេលា​ម៉ោង​៦ និង៣០​នាទី​ព្រលប់ ​ថ្ងៃ​ទី​២៨​ ឧសភា​២០១៥​ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​C១២៥​មួយ​គ្រឿង គោលបំណង​ចូល​មក​ផ្ទះ​របស់​ខ្លួន ហើយ​បាន​ជួប​ប្រទះ​នឹង​សមត្ថ​កិច្ច​​ដែល​ចាំ​នៅ​ទីនោះ ក៏ឃាត់ខ្លួន​ និង​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៩​កញ្ចប់ ​ដក​ហូត​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ លុយ​ខ្មែរ​ចំនួន​៣​សែន​៤​ម៉ឹ​ន​រៀល​៕