ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​​ម្នាក់​សន្លប់ ខណៈកំពុង​ប្រទូស្ត​រ៉ាយ​ជាមួយ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​នា​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ នេះ​ថា កម្មករ​អូស​រទេះ​ម្នាក់​បាន​សន្លប់ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន និងដាក់​ខ្នោះ ហើយខណៈ​នោះ ក៏មាន​កម្មករ​ដទៃ​ទៀត​បាន​​ប្រ​ទាញ​ប្រទង់​គ្នា​​ចាប់​​​​កម្ម​ករ
រ​ង​​​គ្រោះ​​​មក​វិញ ។

ប្រភព​​​បាន​ឱ្យ​​ដឹង​ថា កម្មករ​ដែល​​ដួល​សន្លប់​​រូបនេះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​នោះ​​ទេ ខណៈ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មណ្ឌល​​សុខភាព ហើយ​នៅ​កន្លែង​កើតហេតុ​ ក៏​កំពុង​មាន​ភាព​ជ្រួលច្របល់​រវាង​​សមត្ថកិច្ច និង​កម្មករ​​អូស​រទេះ​ទាំង​នោះផង
​ដែរ​ ។

គួរ​រំលឹក​ថា កម្មករ​អូស​រទេះ​ប្រមាណ​៥០​នាក់ បាន​អូស​រទេះ​បិទផ្លូវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រយោជន៍​ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​ប​ន្ឋូ​រ​បន្ថយ​ក្នុង​ការ​បង់​ព​ន្ឋ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មក​ដល់​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ក្រុម​កម្មករ​និង​សមត្ថកិច្ច​បាន​ប្រទូស្ត​រាយ​គ្នា ប៉ុន្តែ​ពុំ​ទាន់​មាន​របាយការណ៍​ពី​ការ​របួស​ស្នាម​នោះ​នៅឡើយ​ទេ ។