ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​លក់​នំ​អាពាហ៍ពិពាហ៍​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នាតុលាការ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត​ចំនួន​135.000​ដុល្លារ

9 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា តុលាការ​អា​មេ​រិ​ក បាន​សម្រេច​ឱ្យ​ម្ចាស់​ហាង​នំ​មួយ​នៅ​រដ្ឋ​អូ​រ៉េ​ហ្គុ​ន បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន​១៣៥.០០០​ដុល្លារ ដល់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​បទ​បដិសេធ​ការ​បញ្ជា​

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា តុលាការ​អា​មេ​រិ​ក បាន​សម្រេច​ឱ្យ​ម្ចាស់​ហាង​នំ​មួយ​នៅ​រដ្ឋ​អូ​រ៉េ​ហ្គុ​ន បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន​១៣៥.០០០​ដុល្លារ ដល់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​បទ​បដិសេធ​ការ​បញ្ជា​ទិញ​នំ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កាលពី​ឆ្នាំ​២០១៣ ។

ការ​សម្រេច​របស់​លោក​ចៅក្រម អា​ឡាន មេ​ក​ខា​ឡា​ហ្វ កាលពី​ស​ប្តា​ហ៍​មុន​អាច​នឹង​ធ្វើ​ឱ្យ​លោក​អ៊ែ​រ៉ុ​ន និង​លោកស្រី​មេ​លី​ហ្សា ក្លៃ ២​នាក់​ប្តី​-​ប្រពន្ធ​ដែល​បើកហាង​នំ​ក្នុង​ទីក្រុង​ផត​លែ​ន ត្រូវ​បង់ប្រាក់​សំណង​៦០.០០០​ដុល្លារ​ដល់​លោក​ឡូ​រ៉េ​ល បូ​មេន និង​៧៥.០០០​ដុល្លារ​ដល់​លោក​រ៉ា​សេល បូ​មេន គ្រី​យ័រ ។

កាលពី​ឆ្នាំ​២០១៣ លោក​ឡូ​រ៉េ​ល បូ​មេន និង​លោក​រ៉ា​សេល បូ​មេន គ្រី​យ័រ បាន​បញ្ជា​ទិញ​នំ​អាពាហ៍ពិពាហ៍​ពី​ហាង​នោះ ប៉ុន្តែ​ម្ចាស់​ហាង​បដិសេធ​ដោយ​មាន​អំណះអំណាង​ថា ប្រឆាំង​នឹង​សាសនា​គ្រឹ​ស្ត ។ លោក​ឡូ​រ៉េ​ល និង​លោក​រ៉ា​សេល បាន​រៀប​ការ​សម​តាម​បំណង​នៅ​ក្នុង​ឆ្នាំ​២០១៤ ក្រោយ​ពី​ចៅក្រម​សាលាដំបូង​ចេញ​បញ្ជា​ឱ្យ​លុប​ចោល​បម្រាម​រៀប​ការ​ភេទ​ដូច​គ្នា ។

តាម​ច្បាប់​របស់​រដ្ឋ​អូ​រ៉េ​ហ្គុ​ន អាជីវករ​គ្មាន​សិទ្ធិ​រារាំង ឬ​បដិសេធ​លក់​អ្វីមួយ​ដល់​អតិថិជន​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ឡើយ ។ លោក​ប៉ូ​ល ថុ​មសុ​ន​មេធាវី​របស់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​មិន​អាច​ផ្តល់​ការ​យល់​ឃើញ​បែប​ណាមួយ​បាន​ទេ ព្រោះ​រឿង​ក្តី​នៅ​បន្ត ចំណែក​មេធាវី​ម្ចាស់​ហាង​នំ​ក៏​មិន​ទាន់​ផ្តល់​បទ​សម្ភាសន៍​ដែរ ។

រីឯ​២​នាក់​ប្តី​-​ប្រពន្ធ​ម្ចាស់​ហាង​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​ដោយ​សុំ​ជំនួយ​នៅ​តាម​ប្រព័ន្ធ​វេ​ប​សាយ GoFund Me ប៉ុន្តែ​ប្រព័ន្ធ​នេះ​បាន​បិទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

ទោះជា​បែប​ណា​ក៏​ដោយ អង្គការ «Samaritan’s Puse» ជា​មូលនិធិ​ជួយ​សង្គ្រោះ​គ្រឹ​ស្ត​សាសនិក​អន្តរជាតិ​ស្ថិត​នៅ​រដ្ឋ​ន័​រ​ឃែ​រ៉ូ​ឡៃ​ណា បាន​ប្រកាស​ផ្តល់​ទុន​ជួយ​ដល់​ក្រុម​គ្រួសារ​ម្ចាស់​ហាង​លក់​នំ ដោយ​បង្ហាញ​ក្នុង​ប្រព័ន្ធ​វេ​ប​សាយ​ថា «​យើង​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ​គ្រឹ​ស្ត​សាសនិក ក្នុង​រដ្ឋ​អូ​រ៉េ​ហ្គុ​ន ដែល​ត្រូវ​គេ​ប្តឹង​ទារ​សំណង​» ៕