ខេត្តកណ្តាល ៖ គោរបស់ប្រជាពលរដ្ឋចំនួន៣ក្បាល ក្នុងនោះមានមេគោ២ក្បាល ខណៈម្ចាស់ចងឱ្យដេកក្នុងក្រោលក្រោមផ្ទះ ត្រូវក្រុមចោរលួចដឹកចេញយកទៅសម្លាប់ពន្លះយកសាច់ភ្លៅ និងជើងមុខ ដោយបន្សល់ទុកតែដងខ្លួន និងក្បាល ហើយត្រូវគេប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង២០នាទីទៀបភ្លឺថ្ងៃទី០២ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុចជិតគល់ស្ពានជប៉ុនទី២ ជាប់ផ្លូវជាតិលេខ១ ក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមសម្តីរបស់ម្ចាស់ឈ្មោះហ៊ី ប៊ុនថន អាយុ៣១ឆ្នាំ បានរៀបរាប់ថា ជារៀងរាល់យប់ឱ្យតែឮឆ្កែព្រូស គាត់តែងតែងើបមើលគោក្នុងក្រោល ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ រូបគាត់មិនបានឮសំឡេងអ្វីទាំងអស់ ដោយដេកលង់លក់ទល់ភ្លឺ ។ លុះព្រឹកឡើង មានកម្មករបេះស្វាយរត់មកប្រាប់ថា ឃើញគោត្រូវចោរពន្លះយកសាច់អស់នៅចម្ងាយពីផ្ទះប្រហែល១ពាន់ម៉ែត្រ ។ ពេលគាត់រត់ទៅមើល ទើបដឹងថា នោះគឺជាគោរបស់គាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ