ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​ក្នុង​បន្ទប់​ជួល​​ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​ស្នាក់នៅ​តាំងពី​ថ្ងៃរសៀល​គ្មាន​នរណា​ដឹង​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​​ ​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​ស្នាក់នៅ​តាំងពី​ថ្ងៃរសៀល​គ្មាន​នរណា​ដឹង​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​​ ​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០​ មេសា ​២០១៥ ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​២៤២ ផ្លូវ​លេខ​៣៧៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។

ជន​រង​គ្រោះ​ឈ្មោះ អែ​ល ណា​ក់ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ស៊ីឈ្នួល​ដឹក​អី​​វ៉ា​ន់​ដាក់​ឱ្យ​ម៉ូយ ស្នាក់​នៅ​ចំណុច​កើតហេតុ មានស្រុក​កំណើត​ភូមិ​សុ​បិត ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ បើ​តាម​សម្ដី​ឈ្មោះ សិទ្ធ សីហា អាយុ​២៤​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប ​ត្រូវជា​បងថ្លៃជន​រង​គ្រោះ​ ស្នាក់​នៅ​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា បន្ទប់​ស្នាក់​នៅ​នេះ​គឺ​ស្នាក់​នៅ​​​គ្នា​បួន​នាក់​ មាន​ជន​រង​គ្រោះ ប្រពន្ធ​របស់​ជន​រង​គ្រោះ បងស្រី​ជន​រង​គ្រោះ ​(​ប្រពន្ធ​សិទ្ធ សីហា​) និង​រូប​គាត់​។

គាត់​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​គាត់​បាន​ត្រឡប់​មក​ពី​ធ្វើការ​ដល់​ផ្ទះ​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ទៀត ហើយ​បាន​គោះ​ទ្វារ​ តែ​គ្មាន​នរណា​បើក​ឱ្យ និង​ឃើញ​ស្បែកជើង​ជន​រង​គ្រោះ​នៅ​ខាងក្រៅ​ទោះ​ស្រែកហៅ​យ៉ាងណា​ក៏​មិន​ឮ គាត់​ក៏​បាន​តោង​ឡើង​មើល​តាម​ប្រឡោះ​ឥដ្ឋ​ខ្យល់​ឃើញ​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ធ្វើ​ឱ្យគាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​​ពិនិត្យ​មើល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នេះ​ចោមរោម​មើល​តែ​ម្តង។

បើ​តាម​សម្ដី​បងស្រី​របស់​ជន​រង​គ្រោះ​ត្រូវជា​ប្រពន្ធ សិទ្ធ សីហា ឈ្មោះ​នី បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា រូប​គាត់​ និងប្រពន្ធ​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​១១​​ ​បាន​ឡើង​រថយន្តឈ្នួល​ជិះ​ឆ្ពោះទៅ​ខេត្តកំពត​ដែល​ជា​ស្រុក​កំ​ណើ​រ​របស់​ប្ដី​នាង ដើម្បី​ទៅ​រស់នៅ​ និង​ធ្វើការ​នៅ​ទីនោះ ហើយ​ជន​រង​គ្រោះ​ក៏​មិន​បាន​បដិសេធ​រឿង​ទៅ​ធ្វើការ​ និង​រស់នៅ​ទីនោះ​ដែរ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ក៏​មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា​ ជន​រង​គ្រោះ​បាន​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ​តែ​គាត់​មិន​ជឿ​ស្មាន​តែ​គេ​និយាយ​លេង លុះ​ដឹង​ថា​ ជា​រឿង​ពិត​ធ្វើ​ឱ្យ​គាត់​ស្លុតចិត្ត​យ៉ាង​ខ្លាំង​។

គាត់​បន្ត​ថា​ ចំពោះ​មូលហេតុ​ប្អូន​របស់​គាត់​សម្លាប់​ខ្លួន​នេះ​ គឺ​គាត់​មិនដឹង​ថា ​មក​ពី​អ្វី​នោះ​ទេ តែ​ធ្លាប់​ឮ​ប្អូន​របស់​គាត់​ត្អូញត្អែរ​ប្រាប់​ថា​ ពិបាកចិត្ត​ខ្លាំង​ណាស់​ចង់​តែ​ចង.ក​សម្លាប់​ខ្លួន​ទេ​… ហើយ​មិនដឹង​ថា​​​ប្អូន​របស់​គាត់​ពិបាកចិត្ត​រឿង​អ្វី​​ដែរ​។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ និង​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​ ដោយ​យក​ខ្សែកាប​ទូរទស្សន៍​ទៅ​ចង​ភ្ជាប់​ធ្នឹម​បេតុង​ជាប់​នឹង​សរស​កំពស់​ប្រមាណ​៣​ម៉ែត្រ​៕