ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវខាងកូនកំលោះនិងកូនក្រមុំបានភ្ញាក់ផ្អើលនិងរត់ប្រសាចនៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ ខណៈស្រ្តីម្នាក់ដែលអះអាងថាជាប្រពន្ឋដើមបានទាញក.អាវកូនកំលោះដែលកំពុងរៀបការ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១រសៀលថ្ងៃទី៣០ មេសា ២០១៥ នៅក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា កូនកំលោះដែលរៀបអាពាហ៍ពិពាហ៍ខាងលើនេះ ឈ្មោះ សួន តារា អាយុ៣៤ឆ្នាំ ចំណែកស្រ្តីដែលអះអាងថាជាប្រពន្ឋដើមនោះឈ្មោះ អាន មុំ អាយុ៣២ឆ្នាំ មានកូនប្រុស-ស្រី៣នាក់ និងនៅក្នុងផ្ទៃម្នាក់ទៀត ។
សេចក្តីរាយការណ៍បានបន្តថា ការណ៍ដែលកូនកំលោះសម្រេចរៀបការនេះដោយសារមានសាលក្រមលែងលះចេញដោយចៅក្រមត្រឹមត្រូវ តែខាងប្រពន្ឋដើមបានអះអាងថា សាលក្រមនេះត្រូវខ្លួន ( អាន មុំ ) ប្តឹងរក្សាការពាររួចហើយ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ