ខេត្តព្រះសីហនុ ៖ ភ្លៀងមួយមេធំលាយឡំខ្យល់ និងផ្ទរ រន្ទះ បណ្តាលឱ្យបាញ់ក្មេងប្រុសម្នាក់ស្លាប់ភ្លាម ខណៈកំពុងឈរហូបផ្លែស្វាយក្រោមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងល្ងាចថ្ងៃទី២៦ មេសា ២០១៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះវ៉ា ហុង អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុនេះរួច ដោយមានក្តីអាណិតអាសូរពន់ពេក លោកទិក វុទ្ធី អភិបាលស្រុកព្រៃនប់ និងមេឃុំ រួមទាំងសហភាពសហព័ន្ធយុវជនស្រុក បានយកអំណោយជាអង្ករ និងថវិកាមួយចំនួនយកទៅផ្តល់ជូនគ្រួសារសពផងដែរ ។
គួរបញ្ជាក់ថា តំបន់ស្រុកព្រៃនប់ កន្លងមកបានជួបការខ្វះខាតទឹកសម្រាប់ប្រើប្រាស់មួយរយៈពេលមកហើយ លុះពេលចាប់ផ្តើមភ្លៀង ក៏ជួបរឿងឧបទ្ទវហេតុនេះតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ