ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​តូចចិត្ត​សង្សារ​រៀប​ការ​គូ​ថ្មី​ គិត​ខ្លី​លេបថ្នាំសម្លា.ប់ខ្លួន​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​​បុរសម្នាក់​វ័យ២២​ឆ្នាំ​បានគិត​ខ្លីលេបថ្នាំ​សម្លា.ប់​ខ្លួន​ស្លា.ប់​គួរ​ឲ្យ​ស​ង្វេ​គ ព្រោះតូចចិត្ត​សង្សារ​ទៅ​រៀប​ការ​ជាមួយ​ប្រុស​ផ្សេង​ចោល​រូបគេ​​ ហើយ​មុន​នឹងលេបថ្នាំ​សម្លា.ប់​ខ្លួន​ យុវជន​រង​គ្រោះបាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទុក​ឲ្យ​

ខេត្តស្វាយរៀង ៖ ​​​បុរសម្នាក់​វ័យ២២​ឆ្នាំ​បានគិត​ខ្លីលេបថ្នាំ​សម្លាប់​ខ្លួន​ស្លាប់​គួរ​ឲ្យ​ស​ង្វេ​គ ព្រោះតូចចិត្ត​សង្សារ​ទៅ​រៀប​ការ​ជាមួយ​ប្រុស​ផ្សេង​ចោល​រូបគេ​​ ហើយ​មុន​នឹងលេបថ្នាំ​សម្លាប់​ខ្លួន​ យុវជន​រង​គ្រោះបាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទុក​ឲ្យ​នារី​ជាសង្សារ​ថា «​ពេល​អូន​រៀប​ការ​រួច​ មក​ធ្វើបុណ្យ​ឲ្យ​បង​ផង ​ចាំ​ជួប​គ្នា​ជាតិ​ក្រោយ»​។

​យុ​វជន​រង​គ្រោះ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​ កាល​ពី​វេលា​​​ម៉ោង​៧​​យប់ ​ថ្ងៃ​ទី​២៥ ​មេ​សា ​២០១៥ ​នៅ​ភូមិ​សំបួរ​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១២​ និង​៣០​នាទីរំលង​អា​ធ្រា​ត​នៅ​មន្ទីរពេទ្យ​ខេត្ត​។ បើ​តាម​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​​ស្រុក​​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា​ បុរសគិត​ខ្លី​ឈ្មោះ​ជា ​សុ​ភាន់​ អាយុ​២២​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ​​។

ប្រភព​ដ​ដែល​បន្ត​ទៀត​ថា ​បុរសនេះ​ធ្លាប់​បាន​រៀប​ការ​មាន​ប្រពន្ធ​ម្តង​រួច​មក​ហើយ​ ក៏​ប៉ុន្តែ​មិនដឹង​ជា​មានរឿង​អ្វី​ទាស់ទែង​ជាមួយ​ប្រពន្ធ​ទេ​ រៀបការ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​​​ចុះ​ចោលផ្ទះ​ ហើយ​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​វិញ​អស់​រយៈ​ជិត​៣​ខែ​មក​ហើយ​។

បើ​តាម​ពាក្យ​ច​ចាម​អារាម​ឲ្យ​ដឹង​ថា​ មុនពេល​បុរស​គិត​ខ្លី​នេះ​រៀប​ការ​ គឺ​បាន​ស្រឡាញ់​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ស្រី​ល​ក្ខ័​ ពេល​ទៅ​ឃ្វាលក្របី​ ហើយ​បាន​ជួប​គ្នា​ក្នុង​ឆ្នាំ​២០១២​ កាល​ណោះ​ស្រី​ល​ក្ខ័​ មិន​បានដឹង​ខ្លួន​ទេ ​ហើយ​ម្យ៉ាង​នាង​ក៏​នៅ​ក្មេង​បុរសគិត​ខ្លី​ក៏​នៅ​ក្មេង​ ហើយ​ពួក​គេ​ទាក់ទង​គ្នា​ធ្វើ​ត្រឹម​បងធម៌​ប៉ុណ្ណោះ​។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ​ក្រោយមក​ជន​គិត​ខ្លី​បាន​រៀប​ការ​ជាមួយ​នារី​ផ្សេង​ ក៏​ប៉ុន្តែ​ហាក់បីដូចជា​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ទេ ​គឺ​ទំនងជា​ការ​រៀប​ការ​គ្រាន់តែ​បំពេញមុខ​ម្តាយ​ឪពុក​ ការ​ពិត​រូប​គេ​នៅ​ស្រឡាញ់​​​ស្រី​ល​ក្ខ័​ ហើយ​បាន​ស្កាត់​ជួប​ជាមួយ​ស្រី​ល​ក្ខ័​ជា​ញឹក​ញាប់​រហូត​ប្រពន្ធ​ដឹង​ក៏​ចុះ​ចោល​ត្រឡប់​ទៅ​រស់នៅ​ផ្ទះ​ឪពុក​ម្តាយ​គេ​វិញ ​មក​ដល់​ពេល​នេះ​ជិត​៣​ខែ​មក​ហើយ​ ក៏​ប៉ុន្តែ​ស្រី​ល​ក្ខ័​ មាន​បុរសស្រឡាញ់​ច្រើន​ដោយ​នាង​មាន​សម្រស់​ស្អាត​ ហើយ​ក៏​មាន​បុរស​ម្នាក់​ចូល​ដណ្តឹង​និង​រៀប​ការកាលពី​ថ្ងៃ​ទី​២៤ ​មេ​សា​ ២០១៥​កន្លង​ទៅ ​ទើបបុរស​ខាងលើ​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន​តែ​ម្តង​៕