សមត្ថកិច្ចកំពុងតាមប្រមាញ់ជនបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនព្រះទីន័ងសម្តេចក្រុមព្រះ
ខេត្តកំពង់ចាម ៖ សមត្ថកិច្ចខេត្តបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនព្រះទីន័ង (រថយន្ត) សម្តេចក្រុម
ខេត្តកំពង់ចាម ៖ សមត្ថកិច្ចខេត្តបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនព្រះទីន័ង (រថយន្ត) សម្តេចក្រុម
ខេត្តកំពង់ចាម ៖ សមត្ថកិច្ចខេត្តបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនព្រះទីន័ង (រថយន្ត) សម្តេចក្រុមព្រះ ព្រះប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចរួចរាល់ហើយ និងកំពុងតាមប្រមាញ់ដើម្បីនំាខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប៉ូលិសមូលដ្ឋានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ មេសា ២០១៥នេះទៀតថា បច្ចុប្បន្នព្រះទីន័ងសម្តេចក្រុមព្រះ និងរថយន្តដឹកដី (រថយន្តបង្ក) កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។
គួរបញ្ជាក់ថា នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញនៅចំណុចភូមិខ្វិតធំ ឃុំខ្វិត ស្រុកព្រៃឈរ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណសញ្ជាតិខ្មែរមួួយសន្លឹកដែលគេដាក់ការសង្ស័យថា អាចជារបស់អ្នកបើកបរឈ្មោះ ឈឿន រ៉ុន អាយុ២៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅអចិន្រ្តៃយ៍ក្នុងភូមិភ្នំ ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ និងបើកបរឲ្យថៅកែឈ្មោះ ផាត ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ