ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំខ្យល់កន្ត្រាក់​​នៅរាជធានី​ភ្នំពេញ​ ​ដំបូល​អគារ​សាលារាជ្យ​បណ្ឌិត​សភា​កម្ពុជា រលំ​បាក់​លើ​​រថយន្ត២​គ្រឿង​

9 ឆ្នាំ មុន

រា​ជ​ធានី​​ភ្នំពេញ ​៖ ដំបូល​​នៃ​អគារ​​​សាលា​រាជ្យ​បណ្ឌិតសភា​​កម្ពុជា ដែល​ធ្វើ​អំពី​ដែក​​ប្រក់​​ក្បឿង​មាន​​ទំហំ​៨​ម៉ែត្រ ​គុណ​និង​​២៦​ម៉ែត្រ បាន​​បាក់​​ធ្លាក់​សង្កត់​​លើ​​រថយន្ដ​​ដែលកំពុង​​ចត​​ បណ្ដាលឱ្យ​រង​ការ​ខូចខាតចំនួន២​​គ្រឿង ​បន្ទាប់ពី​មាន​​ភ្លៀងធ្លាក់​លាយឡំ​ជាមួយ​និង

រា​ជ​ធានី​​ភ្នំពេញ ​៖ ដំបូល​​នៃ​អគារ​​​សាលា​រាជ្យ​បណ្ឌិតសភា​​កម្ពុជា ដែល​ធ្វើ​អំពី​ដែក​​ប្រក់​​ក្បឿង​មាន​​ទំហំ​៨​ម៉ែត្រ ​គុណ​និង​​២៦​ម៉ែត្រ បាន​​បាក់​​ធ្លាក់​សង្កត់​​លើ​​រថយន្ដ​​ដែលកំពុង​​ចត​​ បណ្ដាលឱ្យ​រង​ការ​ខូចខាតចំនួន២​​គ្រឿង ​បន្ទាប់ពី​មាន​​ភ្លៀងធ្លាក់​លាយឡំ​ជាមួយ​និង​ខ្យល់កន្ត្រាក់​បក់​បោក​​យ៉ាង​ខ្លាំង ​ប៉ុន្តែ​​ទោះបី​​បែប​​ណា​នៅ​ក្នុង​ហេតុការណ៍​​នោះ មិន​​បណ្ដាល​ឱ្យ​​មាន​​មនុស្ស​ណា​​ម្នាក់​​ទទួល​រង​​គ្រោះ ថ្នាក់​នោះ​​ឡើយ ហើយ​មិន​ទាន់​​ដឹង​​ថា តើ​នរណា​​ជា​​អ្នក​ទទួលខុស​ត្រូវលើ​ការ​ខូចខាត​រថយន្ត​ទាំង​​២​គ្រឿង​នោះ​ដែរ ​។

ហេតុការណ៍​នេះ​​កើតឡើង​កាលពី​​វេលា​យប់​ថ្ងៃ​ទី​២២ ​មេសា ​២០១៥ ដែល​អគារ​រាជ្យ​បណ្ឌិត​សភា​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រ​ក​​ខាងត្បូង សង្កាត់​​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​​ភ្នំពេញ​ ។

មន្ត្រី​​ប៉ូលិស​ម្នាក់​​បានឱ្យ​​ដឹង​​ថា រថយន្ត​ដែល​​ទទួល​រ​ង​ការ​ខូច​ខាត​ដោយ​ការ​​បាក់​ដំបូល​អគារ​នោះ​​​ មាន​១-​​ម៉ាក​តូ​យ៉ូ​តា​ វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AA-6694 ហើយ​ម្ចាស់​រថយន្ត​នេះ​​ត្រូវ​បាន​ស្គាល់ឈ្មោះ​​សួន ឱសថ ជា​បុគ្គលិក​បម្រើ​​ការងារ​នៅ​ក្នុង​​រាជ្យ​​បណ្ឌិតសភា​​កម្ពុជា​ និង២-​​ម៉ាក​តូ​យ៉ូ​តា​ ឡិច​ស៊ី​ស​RX-300 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-6343 ជា​កម្មសិទ្ធិ​របស់ ឈ្មោះ​មុត សុ​ម៉េ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​រាជ្យ​​បណ្ឌិតសភា​កម្ពុជានោះ​ដែរ ​។

តាម​​ប្រភព​​បានឱ្យ​​ដឹង​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ មេឃ​​បាន​ធ្លាក់​​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង​ លាយឡំ​ជាមួយខ្យល់​បោកបក់​ខ្លាំង​​​​​រហូត​​ដល់​វេលា​​យប់ ទើប​រាំង​​​ស្ងប់​ស្ងាត់​ទៅ​វិញ​ ខណៈនោះ​បាន​​ធ្វើ​ឱ្យ​​ដំបូល​អាគារសាលា​រាជ្យបណ្ឌិតសភា​កម្ពុជា​​នោះ បាក់​ធ្លាក់​សង្កត់​​រថយន្ត​ទាំង​​២​គ្រឿង​នោះ​ទាំង​កំរោល​តែ​ម្ដង ​។

ក្រោយ​ពេល​កើត​ហេតុ រថយន្ត​នោះ​មិន​ត្រូវ​បាន​ម្ចាស់​យក​ចេញពី​កន្លែង​​កើត​ហេតុនោះ​ភ្លាម​ៗ​​ឡើយ គឺ​ទុក​នៅ​កន្លែង​នោះ​រហូត​ដល់​ព្រឹក​​ថ្ងៃ​ទី​២៣ ​មេសា ហើយ​មិន​ទាន់​ដឹង​ថា មាន​នរណា​ម្នាក់​ចេញ​មុខ​មក​ទទួលខុសត្រូវ​នោះ​​ឡើយ ។