ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកពិល​វាយក្បាល​ម្តាយ​ ព្រោះខឹងស្តីបន្ទោសរឿង​ដើរផឹកស៊ី​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ យុវ​ជន​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ប្តឹង​​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​យកពិល​ទៅ​វាយក្បាល​ម្តាយ ​បណ្តាល​​​ឱ្យ​​រង​របួស​ ខណៈ​គាត់​ស្តីបន្ទោស​រឿង​ដើរ​ស៊ីផឹក​មិនព្រម​ជួយ​ការងារ​ផ្ទះ កាល​ពី​​វេលា​ម៉ោង​០៧ និង៣០នាទី​យប់​​ថ្ងៃទី​២០

ខេត្តតាកែវ ៖ យុវ​ជន​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ប្តឹង​​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​យកពិល​ទៅ​វាយក្បាល​ម្តាយ ​បណ្តាល​​​​ឱ្យ​​រង​របួស​ ខណៈ​គាត់​ស្តីបន្ទោស​រឿង​ដើរ​ស៊ីផឹក​មិនព្រម​ជួយ​ការងារ​ផ្ទះ កាល​ពី​​វេលា​ម៉ោង​០៧ និង៣០នាទី​យប់​​ថ្ងៃទី​២០ មេសា ២០១៥ ​ស្ថិត​ក្នុងភូមិ​អង្គ​ត្នោត ឃុំ​អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ប្រភពបា​នឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ឯក​ វណ្ណា ហៅពៅ អាយុ​២១​ឆ្នាំ មានទីលំនៅក្នុងភូមិ​ខាងលើ ។ ចំណែក​ឯ​ស្ត្រី​ជា​ម្តាយ​រង​គ្រោះ​ឈ្មោះ​ងៀន នឿន អាយុ​៥៣​ឆ្នាំ (រងរបួសក្បាល) ។

ប្រភពបន្តថា​ មុន​ពេល​កើតហេតុ យុវជន​រូបនេះ​បាន​ដើរបាត់ពីផ្ទះ​តាំងពីព្រឹក​​មិន​ដែល​បាន​ជួួយ​ធ្វើការ​នៅក្នុងផ្ទះឡើយ លុះ​ពេល​ត្រឡប់មក​វិញទាំង​អាការ​ស្រវឹង​ផង រួមទាំង​ម្តាយ​ស្តីបន្ទោសទៀត ស្រាប់តែ​ផ្ទុះ​កំហឹង​រត់​ទៅយកពិល​ទៅវាយក្បាល​ម្តាយ​ត្រូវ​ខាង​​ហើមជាំ​តែម្តង ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព