ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទារុណ​កម្ម​លើ​​អ្នក​បើក​រថយន្ត​ដឹកស្រូវ ប៉េអឹម​លើ​ផ្ទៃប្រទេស​នឹង​ធ្វើ​សន្និសីទ​កាសែត​ព្រឹក​ស្អែក​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មានការ​ជួន​ដំណឹង​ពី​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០១៥ នេះ លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​

រាជ​ធានីភ្នំពេញ ៖ មានការ​ជួន​ដំណឹង​ពី​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០១៥ នេះ លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស បាន​អនុញ្ញាតឱ្យ​លោក​ឧត្តមសេនីយ៍ឯក​ ស៊ិ​ន សុ​ផា​ន្នី មេបញ្ជាការ​រង និង​ជា​នាយ​ស្នងការ​យុ​ត្តិ​ធ​ម៌​នៃ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​​ប្រទេស នឹងរៀបចំ​ធ្វើ​ស​ន្និសីទ​កាសែត​មួយ​​​បង្ហា​ញ​ពី​សកម្មភាព ដែល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​​ខេត្តព្រៃវែងបញ្ចេញ​ម​ហិ​ទ្ធ​រិ​ទ្ធលើ​តៃកុង​ឡាន​ដឹក​ស្រូវ ។

តាម​ប្រភព​បាន​ឱ្យ​​ដឹង​ថា លោកនាយ​ឧត្តម​សេនី​សៅ សុខា ក្នុងនាម​ជា​មេបញ្ជាការ​គ្រប់គ្រង​កង​រាជ​អាវុធ​ហត្ថ​ទូ​ទាំង​ប្រទេស មិន​កាន់ជើង​បុ​គ្ក​​ល​អាវុធ​ហត្ថណា​អនុវត្ត​ខុសឆ្គង និង​ពី​វិ​ន័យ​​កង​រាជ​អាវុធ​ហត្ថ​នោះ​ទេ ដូច្នោះ​បើ​បុគ្គល​ធ្វើ​ខុស​នោះ ​ត្រូវ​ទ​ទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួន​ឯង ។ លោក​មេបញ្ជាការ​​ស្រឡាញ់ និង​យកចិត្តទុកដាក់បំផុត​​ចំពោះ​នាយ​​ពលអាវុធ​ហត្ថ​ដែល​ចេះ​គោរព​វិន័យ​ និង​បម្រើការងារស្មោះត្រង់​ជូន​ជាតិ​មា​តុភូមិ និង​ប្រជាជន ។

ស​ន្និសីទ​​​នេះ នឹ​ងត្រូវ​លាតត្រដាង​​ពី​ការ​ពិត​នូវ​សកម្ម​ភាពទាំង​ឡាយ ​ដែលកម្លាំង​អាវុធ​ហត្ថមួយក្រុម​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង​កំពុង​រង​​នូវ​ការ​ចោទប្រកាន់​រឿង​ដេញ​តាម​ជាន់.ក​តៃ​ឡាន​​ដឹក​ស្រូវ កាលពី​ពាក់​​កណ្តាល​ខែ​មីនា ២០១៥ កន្លង​​ទៅ ស្ថិត​នៅ​ចំណុច​ស្រុក​​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង ដែល​សកម្មភាព​នោះ​​បាន​ធ្វើ​ឱ្យ​​ម​ជ្ឈ​ដ្ឋា​ន​បាត់​បង់​ជំនឿលើស​មត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ ដែល​ជា​អ្នក​អនុ​វត្ត​ច្បាប់ ​បែ​រជា​ជាន់.ក​​រាស្ត្រ ។

គួររំលឹកថា រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង តាម​ប្រមាញ់​ដូច​ដេញចាប់​ចោរប្លន់​ដោយ​មានការ​បាញ់​សន្ធាប់​អស់​ប្រមាណ​ជាង​១០​គ្រាប់​ផង​ដែរ និង​បាន​ចាប់​អ្នកបើកបរ​រួម​ជាមួយ​ព្រូឡាន​ម្នាក់​វាយដំ​ទាត់​ធាក់​ឱ្យ​ដេក​ផ្ទាល់​ដី​ជាន់​ក្បាល​ញិញ​ដូច​សត្វ​ធាតុ​រហូត​ដល់​សន្លប់ ទើប​នាំ​យក​ទាំង​មនុស្ស​និង​រថយន្ត​ទៅ​ប្រគល់​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ចាត់ការ​បន្ត ។

ហេតុការណ៍​មហា​អាក្រក់​បំផុត​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​តាម​ដងផ្លូវ​ពី​ចំណុច​ក្បែរ​ផ្សារ​អូរ​រាំង​ឪ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មក​ដល់​ផ្លូវជាតិ​លេខ​៨ ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

រថយន្ត​ដែល​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​និង​មានការ​ផ្ទុះអាវុធ​ផង​នោះ ជា​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​ខ្នាត​យក្ស​ពាក់ ស្លាក​លេខ​កំពង់ចាម 3A -3419 បើកបរ​ដោយ​ឈ្មោះ ណេ​ន ស៊ី​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ព្រូឡាន​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ឈ្មោះ ធឿ​ន ណើ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ដេញ​ប្រមាញ់​រថយន្ត​ដឹកស្រូវ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​មួយ​ចំនួន​អះអាង​ខុស​ៗ​គ្នា អ្នកខ្លះ​ថា​មក​ពី​រថយន្ត​នេះ​បុក​មនុស្ស​ស្លាប់​២​នាក់ នៅ​កំពង់ចាម​ទើប​សមត្ថកិច្ច​ដេញ​តាម​ចាប់ ។ អ្នកខ្លះ​ទៀត​ថា មក​ពី​រថយន្ត​នេះ បើក​បុក​បារាស​សមត្ថកិច្ច​ដែល​ដាក់​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​អូរ​រាំង​ឪ ​។