ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រពន្ធ និង​ប្អូនថ្លៃជនជាតិអាល្លឺម៉ង់​​បា.ញ់សម្លា.ប់​ខ្លួន ​សាកសួរ​នៅខណ្ឌសែនសុខ​

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ នាវេលាម៉ោង​១០ និង​៣០​នាទីព្រឹកថ្ងៃទី​០៨ មេសា ២០១៥ នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជាប្រពន្ធ និង​ប្អូន​​ប្រុសថ្លៃ​​​របស់​បុរស​ជនជាតិអាល្លឺម៉ង់​​ដែល​បា.ញ់សម្លា.ប់​​ខ្លួន​ យក​មក​សាកសួរ​នៅ​​អធិការដ្ឋាន​ខណ្ឌ​សែនសុខ ។

​រាជ​ធានីភ្នំពេញ ៖ នាវេលាម៉ោង​១០ និង​៣០​នាទីព្រឹកថ្ងៃទី​០៨ មេសា ២០១៥ នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជាប្រពន្ធ និង​ប្អូន​​ប្រុសថ្លៃ​​​របស់​បុរស​ជនជាតិអាល្លឺម៉ង់​​ដែល​បាញ់សម្លាប់​​ខ្លួន​ យក​មក​សាកសួរ​នៅ​​អធិការដ្ឋាន​ខណ្ឌ​សែនសុខ ។

ប្រភពបាន​ឱ្យ​ដឹងថា ស្ត្រីជាប្រពន្ធ​ឈ្មោះ​ឃួន ស្រីមុំ ​និងប្អូន​ថ្លៃឈ្មោះ​ឃួន ពុទ្ធិវង្ស អាយុ៣៦​ឆ្នាំ ទាំង២នាក់​ជា​ជនជាតិខ្មែរ​ ។

ប្រភពបន្តថា បើតាម​ចម្លើយជំហានដំបូង​​របស់​ប្អូន​ថ្លៃប្រុស​ឱ្យ​ដឹងថា នៅមុនពេលកើតហេតុ បងថ្លៃ​របស់ខ្លួន (ជនរងគ្រោះ) បាន​ប្រើ​​​ខ្លួន​ឱ្យ​ទៅ​យក​កាំភ្លើង​ក្នុង​ថត​តុ​នៅឯផ្ទះយក​មក​មន្ទីរពេទ្យ ។ លុះពេល​បង​ថ្លៃ​ទទួលបាន​កាំភ្លើងរួច ក៏បាន​ដេញ​ខ្លួន និង​គ្រូពេទ្យ​ឱ្យ​ចេញ​ពី​បន្ទប់ រួច​ក៏​ឮសំឡេងបាញ់​សម្លាប់ខ្លួនតែម្តង ។

តែទោះបីជាបែបណា សមត្ថកិច្ច​មិនទាន់កំណត់​យក​ចម្លើយ​របស់​ប្អូនថ្លៃនោះបានទេ ​ព្រោះកំពុង​ធ្វើការស្រាវជ្រាវបន្ត​ ខណៈ​ដែល​សង្ស័យ​ថា អាច​​មានគេសម្លាប់​ជនរងគ្រោះរួច​ យកកាំភ្លើង​ទៅ​ដាក់ក្បែរនោះ​ផង​ដែរ ។

គួររំលឹកថា  បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា បាញ់​សម្លាប់​ខ្លួន​ខណៈ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​បន្ទប់​លេខ​២២២ ជាន់​ទី​២ ក្នុង​មន្ទីរពេទ្យ​សែន​សុខ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មើ Schamiidtberg Wolfgam ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ស្នាក់​នៅផ្ទះ​លេខ​២០ ខណ្ឌទួលគោក បាន​យក​កាំភ្លើង​ម៉ាក​P​អា​ម៉ា​ប់​បាញ់​មួយ​គ្រាប់​ចំ​សៀតផ្កា​ខាងស្តាំ ធ្លា​យមក​ខាងឆ្វេង ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​ធ្វើ​កោសល្យវិច័យ​នៅឡើយ ខណៈ​ករណី​នេះ​មិនដឹង​ថា ជា​ករណី​បាញ់​សម្លាប់​ខ្លួន ឬ​ក៏​ជា​ឃាតកម្ម​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព