ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអាល្លឺម៉ង់​ម្នាក់សង្ស័យ​បា.ញ់​សម្លា.ប់ខ្លួន​នៅមន្ទីរពេទ្យ​សែនសុខ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ជនជាតិ​អាល្លឺម៉ង់ម្នាក់ត្រូវបាន​គេសង្ស័យថា បា.ញ់សម្លា.ប់ខ្លួន​ខណៈគេប្រទះឃើញ​ស្លា.ប់​ក្នុង​បន្ទប់​លេខ២២២ ជាន់ទី២ ក្នុងមន្ទីរពេទ្យ​សែន​សុខ បង្កឱ្យភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​០៤ និង​៥០នាទី​រសៀល​ថ្ងៃទី០៧ មេសា ២០១៥ ​ស្ថិត​នៅ​ចំណុច

រាជធានីភ្នំពេញ ៖ បុរស​​ជនជាតិ​អាល្លឺម៉ង់ម្នាក់ត្រូវបាន​គេសង្ស័យថា បាញ់សម្លាប់ខ្លួន​ខណៈគេប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​លេខ២២២ ជាន់ទី២ ក្នុងមន្ទីរពេទ្យ​សែន​សុខ បង្កឱ្យភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​០៤ និង​៥០នាទី​រសៀល​ថ្ងៃទី០៧ មេសា ២០១៥ ​ស្ថិត​នៅ​ចំណុច​ផ្លូវ១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី​​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មើ​ Schamiidtberg Wolfgam ភេទប្រុស អាយុ​៥៤ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅផ្ទះលេខ២០ ខណ្ឌ​ទួលគោក បានយកកាំភ្លើង​ម៉ាកPអាម៉ាប់បាញ់​មួយគ្រាប់​ចំ​សៀតផ្កា​ខាង​ស្តាំ​ ធ្លាយមកខាងឆ្វេង ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ធ្វើកោសល្យវិច័យនៅឡើយ ខណៈ​ករណីនេះ​មិន​ដឹងថា ជាករណីបាញ់សម្លាប់​ខ្លួន ឬក៏ជាឃាតកម្ម​នោះទេ ។