ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញនៅទន្លេមេគង្គ ខណៈដែលកំពុងរាយមងតាមដងទន្លេ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៥ ស្ថិតនៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។
បើតាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី៣០នេះ ខណៈប្រជាពលរដ្ឋចុះទៅរាយមងនៅតាមដងទន្លមេគង្គ ស្រាប់តែប្រទះឃើញសពអណ្តែតទឹក ។ ឃើញដូចនោះក៏បានរាយការណ៍ប្រាប់នគរបាលប៉ុស្ត៍ស្វាយជ្រំ ហើយបន្ទាប់ពីទទួលដំណឹងនេះភ្លាមកម្លាំងផ្នែកជំនាញ សហការជាមួយការិយាល័យបច្ចេកទេសខេត្តចុះទៅធ្វើការត្រួតពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ។
ករណីនេះ ត្រូវបានសន្និដ្ឋានអាចជាករណីលង់ទឹកស្លាប់ និងបន្តធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ។ សមត្ថកិច្ចបញ្ជាក់ថា សពដែលគេប្រទះឃើញអណ្តែតនេះ ជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំ មានកំពស់១.៦០ម៉ែត្រ ពាក់អាវយឺតពណ៌ខ្មៅ ដៃខ្លីស្លៀកខោជើងវែងសាច់ក្រណាត់ពណ៌ទឹកប៊ិច ពាក់ស្បែកជើងបាត់តា ពណ៌ប្រផះលាយស ក្រហមលេខ៤២ ពាក់ខ្សែក្រវ៉ាត់ ក្បាលដែកពណ៌.ស ស្រោមជើងពណ៌ប្រផេះ កាត់សក់ជ្រងខ្លី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ