ខេត្តតាកែវ ៖ ទីតាំងបម្រើសេវាផ្លូវភេទជ្រកក្រោមស្លាកខារ៉ាអូខេយីហោ «កំពង់ចក៣៣៣» មួយកន្លែង ត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ប៉ូលិសខេត្ត-ស្រុក ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនថៅកែ នារីបម្រើផងដែរ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ២០១៥ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។
ប្រភពបានឱ្យដឹងថា ទីតាំងដែលលួចបម្រើសេវាកម្មផ្លូវភេទនេះ មានថៅកែឈ្មោះម៉េង វ៉ាន់ធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ និងឃាត់ខ្លួននារីបម្រើផ្លូវភេទចំនួន៥នាក់ និងយុវជនម្នាក់ផងដែរ ។
ប្រភពបន្តថា ក្នុងទីតាំងខាងលើ ត្រូវបានរកឃើញអាវុធកែច្នៃ១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងស្រោមអនាម័យ១ស្បោងផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ