ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​អំពាវនាវ​ឲ្យសមត្ថ​កិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​ស្វែងរក​កូនស្រី​អាយុ​១១​ខែ​ដែល​ប្តី​​យក​ទៅ​លក់​នៅ​ប៉ោយ​ប៉ែ​ត

9 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់​ស្រែកយំ​នៅ​ក្នុង​មន្ទីរ​បង្អែក​១៦ មក​រា ​ក្រុង​ព្រះ​វិហារ បាន​​​អំពាវនាវ​ឲ្យសមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្វែងរក​កូនស្រី​របស់​គាត់​អាយុ​១១​ខែ ខណៈ​ដែល​ប្តី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ

ខេត្ត​ព្រះ​វិហារ​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់​ស្រែកយំ​នៅ​ក្នុង​មន្ទីរ​បង្អែក​១៦ មក​រា ​ក្រុង​ព្រះ​វិហារ បាន​​​អំពាវនាវ​ឲ្យសមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្វែងរក​កូនស្រី​របស់​គាត់​អាយុ​១១​ខែ ខណៈ​ដែល​ប្តី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ​រយៈពេល​១០​ខែ​កន្លង​ទៅ​នេះ និង​បាន​យក​ទ្រព្យសម្បត្តិ រួម​ទាំង​កូន​ស្រី​របស់​គាត់​ម្នាក់​ទៅ​ជាមួយ​ផង ។

ស្ត្រី​ម្នាក់​ឈ្មោះ ស្វាយ ស្រី​មុំ អាយុ​៤៨​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ធ្លុង​ឈើទាល ឃុំ​សំ​ពណ៌​ទេព ខេត្តកំពង់ស្ពឺ កំពុងស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​១៦​ មក​រា ​ក្រុង​ព្រះ​វិហារ នៅ​ថ្ងៃ​ទី​២៦ មីនា នេះបាន​ឲ្យ​ដឹង​ថា រូប​គាត់​មាន​ប្តី​ឈ្មោះ យ៉ា​ន់ ស៊ី​ដា​រ៉ា អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​មានកូន​ស្រី​ម្នាក់​ឈ្មោះ ពៅ ស៊ី​ច័ន្ទ អាយុ​១១​ខែ ​​សុំ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​មេត្តា​ជួយ​ស្វែងរក​កូនស្រី​របស់​គាត់ ដោយ​ឮដំណឹង​ថា ប្តី​របស់​គាត់​បាន​លួច​យក​ទ្រព្យសម្បត្តិ រួម​ជាមួយ​កូន​របស់​គាត់​​ទៅ​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ដែល​ប្តី​របស់​គាត់​ឈ្មោះ យ៉ា​ន់ ស៊ី​ដា​រ៉ា បាន​ចាកចោល​គាត់​អស់​រយៈពេល​ជាង​១០​ខែ​មក​ហើយ ដោយ​ប្តី​របស់​គាត់​មាន​ស្រី​ថ្មី ។

ស្ត្រី​ដដែល​បន្ត​ថា ក្រោយ​ពី​ប្តី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ​និង​បាន​យក​កូន​របស់​គាត់​ទៅ​ជាមួយ រូប​គាត់​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​ស្វែងរក ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ​មីនា រូប​គាត់​បានឮ​ដំណឹង​ថា​ប្តី​របស់​គាត់បាន​ចូល​មក​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ជាមួយ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុ​វ​ត្រា ដើម្បី​ចូលរួម​ពិធីអុំទូក​នៅ​ព្រំដែន​កម្ពុជា​ឡាវ ទើប​រូប​គាត់​បាន​សម្រេចចិត្ត​មក​តាម​ប្តី​របស់​គាត់​ក្រែង​បាន​ជួប តែ​ជា​អកុសល រូប​គាត់​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ដៃ និង​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មក​រា​ក្រុង​ព្រះ​វិហារតែ​ម្តង​។

ស្ត្រីឈ្មោះស្វាយ ស្រី​មុំ បាន​សុំ​អំពាវនាវ​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ មេត្តា​ជួយ​ស្វែងរក​កូនស្រី​របស់​គាត់​ដែល​ប្តី​បាន​យក​ទៅ​លក់ ​ផ្តល់​ដំណឹង​មក​ឲ្យ​រូប​គាត់​ផង និង​សុំ​ឱ្យសមត្ថកិច្ច​ស្វែងរក​ប្តី​របស់​គាត់​ឈ្មោះ យ៉ា​ន់ ស៊ី​ដ៉ា​រ៉ា ចាត់ការ​តាម​ផ្លូវច្បាប់ ៕