ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់​.​ក​ម៉ូតូមិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​សន្លប់​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​ និង​សន្លប់ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​ និង​សន្លប់ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ឃើញ​ទាន់ស្រែក​ចោរ​ៗ ទើប​ជនល្មើស​ទាំង​ពីរ​នាក់​រត់គេច​ខ្លួនទៅ​ដល់​ចំណុច​មុខ​វត្ត​ចាស់​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ដេញ​តាម​ចាប់ពី​ក្រោយចាប់​បាន​ម្នាក់​រួច​ហើយ​ស្វា​គម​ន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើងបណ្តាល​អោយឱ្យ​របួស​ធ្ងន់ធ្ងរ និង​សន្លប់​នៅ​កន្លែង​កើតហេតុ ចំណែក​ចោរ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​​​។

ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦ និង​៣០​នាទីល្ងាច ​ថ្ងៃ​ទី​២០ ​​មីនា ​​២០១៥ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​នៅ ណែម ស្ថិត​នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ​ខេត្តកណ្ដាល ។ នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជនល្មើស​មាន​គ្នា​២​នាក់ ក្នុង​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​មានឈ្មោះ​ចាន់ វិបុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ្ណ​ទេ ។

រីឯ​ជន​រង​គ្រោះ​មានឈ្មោះ​នៅ ណែម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។ រីឯ​វត្ថុ​តាង​ដកហូត​រួម​មាន​ម៉ូតូធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2010 ពាក់​ស្លាកលេខ​ភ្នំពេញ​1AT.8889 កូនសោ​ម៉ូតូ០១​ និង​ទូរស័ព្ទចំនួន​០១​គ្រឿង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៦និង​៣០​នាទីល្ងាច ​ថ្ងៃ​ទី​២០ ​​មីនា ​២០១៥ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ធុន​C.125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2010 ពាក់​ស្លា​ក​លេខ​ភ្នំពេញ​1AT.8889​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​បាន​ចាក់សោ​.ក​ត្រឹមត្រូវ រួច​ហើយ​ជន​រង​គ្រោះ​ក៏​ដើរទៅ​ផ្ទះ​ឈ្មោះ នៅ ណាត ភេទ​ស្រី ដែល​នៅ​ជាប់​ផ្ទះ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ក្រឡេក​ឃើញ​ជនល្មើស​ម្នាក់​​​អង្គុយ​លើ​ម៉ូតូ​របស់​ខ្លួន ម៉ាក​ឌ្រីម​ពណ៌​ខ្មៅ និង​ឃើញ​ជនល្មើស​ម្នាក់​ទៀត​ដើរ​ចូល​ទៅ​កាច់​សោ​.ក​ម៉ូតូ​រួច​ហើយ​បញ្ឆេះ ។

ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ក៏​រត់​មក​កន្លែង​កើតហេតុ បាន​ទាញ​ទ្វាររបង​ផ្ទះ​បិទ​។​ភ្លាម​ៗ​នោះ​ជនល្មើសបាន​ជិះ​ម៉ូតូ​បុក​របង​ទ្វារផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​ប្រវាយប្រតប់​ជាមួយជន​រង​គ្រោះ រួច​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​។ បន្ទាប់​មក​មាន​ប្រជាពលរដ្ឋ​ជាច្រើននាក់​បាន​នាំ​គ្នា​ដេញចាប់​ជនល្មើស​បាន​ម្នាក់​នៅ​ចំណុច​មុខ​វត្ត​ចាស់ ហើយ​បាន​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់សន្លប់​នៅ​នឹង​កន្លែង​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព