ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​រំលោ.ភ​បានសម្រេច២​ដងគេចខ្លួន​បាត់ ​នាងមកប្តឹងសមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​បាន​ចាប់រំលោ.ភ​នារី​ជា​កម្ម​ការិនី​រោងចក្រ​ រហូត​បាន​សម្រេចចំនួន​២​លើក ​ហើយ​គេចខ្លួន​បាត់​ ធ្វើ​ឣោ​យ​នារី​រង​គ្រោះ​ស្វែងរក​ការ​ជួយ​ឣ​ន្ត​រាគ​មន៍ ​ពី​សមត្ថកិច្ច ​ក្នុងករណី​រំលោ.ភ​សេពសន្ថវៈ​មក​លើ​រូប​នាង​នេះ​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​បាន​ចាប់រំលោភ​នារី​ជា​កម្ម​ការិនី​រោងចក្រ​ រហូត​បាន​សម្រេចចំនួន​២​លើក ​ហើយ​គេចខ្លួន​បាត់​ ធ្វើ​ឣោ​យ​នារី​រង​គ្រោះ​ស្វែងរក​ការ​ជួយ​ឣ​ន្ត​រាគ​មន៍ ​ពី​សមត្ថកិច្ច ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​មក​លើ​រូប​នាង​នេះ​ ។
       
ករណី​រំលោភ​សេពសន្ថវៈ​នេះ​ កើតឡើង​នៅ​​ម៉ោង​១១​​ ថ្ងៃ​ទី​១៩​ មីនា​ ២០១៥​ នៅ​បន្ទប់​ផ្ទះជួល​របស់​នារី​រង​គ្រោះ​ ស្ថិត​ក្នុងស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។ នារី​គ្រោះ​មានឣា​យុ​១៨​ឆ្នាំ ​មុខរបរ​កម្មការិនី​រោងចក្រ ​មានស្រុក​កំណើតនៅ​​ខេត្តកំពត ​។ រីឯ​ជនសង្ស័យ​មានឈ្មោះ​ តូ ​ណា ​ភេទ​ប្រុស ​ឣា​យុ​២១​ឆ្នាំ​រស់នៅ​ភូមិ​សង្កែ​ជ្រុំ​ ឃុំ​ខ្ទុំ​ក្រាំង ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​។
  
នារី​រង​គ្រោះ​បាន​រៀបរាប់​ឣោ​យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​​ទី​២០​ មីនា​ ២០១៥​ នេះថា ​មុន​ពេល​កើតហេតុ ​ពេល​នាង​ត្រឡប់​មក​ពី​ធ្វើ​​ការ ​ដល់​បន្ទប់​ផ្ទះជួល ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​ឈ្មោះ​ តូ​ ​ណា ​បា​ន​ចូល​មក​ក្នុង​បន្ទប់​របស់​នាង ​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ មក​លើ​រូប​នាង​ទាំង​កំរោល ​បើ​ទោះជា​នាង​បាន​សំពះ​ឣ​ង្វ​រ​យ៉ាងណា ​ក៏​ឈ្មោះ​នេះ​ មិន​ព្រម​ដែរ ​។ នារី​រង​គ្រោះ​បន្ត​ថា ​ក្រោយ​រំលោភ​បាន​សម្រេច​ម្តង​ហើយ រូប​គេ​(​តូ ​ណា​)​មិន​បាន​ដោះលែង​នាង​ឡើយ​ ថែមទាំងបន្តចាប់​ខ្ទប់មាត់​នាង​ជាប់​រហូត ​ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជា​លើក​ទី​២ ​ពេល​នោះ​នាង​បាន​ស្រែក​ឣោ​យ​ឣ្ន​ក​ជិតខាង​ជួយ​ដែរ ​តែ​មិន​មាន​ឣ្ន​ក​ណា​ ឮ​ និង​ចាប់​ឣា​រម្ម​ណ៍​ឡើយ ​ធ្វើ​ឣោ​យ​គេ​មានឱកាស​រំលោភ​នាង​រហូត​បាន​សម្រេច ​។

នារី​រង​គ្រោះ​បន្ត​ទៀត​ថា ​ក្រោយ​រំលោភ​នាង​ហើយ ​ឈ្មោះ​នេះ​ បាន​និយាយ​លួងលោម​នាង​ថា ​កុំ​បាច់​ប្តឹងប្តល់​ធ្វើ​ឣ្វី ​ចាំ​គេ​ទទួលខុសត្រូវ ​មូលហេតុ​ដែល​គេ​ធ្វើ​បែប​នេះ ​ដោយសារ​តែ​ស្រលាញ់​នាង​ខ្លាំង​ពេក ​។ ពេល​នោះ​នាងបានសួរ​តប​ថា បើ​ស្រលាញ់​ម្តេច​មិន​ចូល​ស្តីដណ្តឹង​រៀប​ការ​ឣោ​យ​ត្រឹមត្រូវ? ​

ក្រោយពីនារីរងគ្រោះនិយាយ​រួច​(តូ ​ណា)​នេះ ​បា​គេចខ្លួន​ចេញបាត់​ទៅ​ ។ ទើបនារី​រង​គ្រោះ​មកប្តឹង​ឈ្មោះ​ តូ ​ណា ឣោ​យ​សមត្ថកិច្ច​ជួយ ស្វែងរក​ចាប់ខ្លួន​ជន​សង្ស័យនេះ​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ​ករណី​នេះ​ឣា​ច​ជា​ការ​ត្រូវរ៉ូវ​គ្នា ​ដល់​ពេល​និយាយ​គ្នា​មិន​ត្រូវ ​រឿង​រៀប​ការ​ ខាង​ប្រុស​ដាក់​មេ​ប្រូច​បាត់ ខាង​ស្រី​ក៏​ដាក់​ពាក្យបណ្តឹង​ រឿង​ចាប់រំលោភ​សេពសន្ថវៈ​តែ​ម្តង ​។ តែ​ទោះជា​យ៉ាងណាមជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត ​បាន​លើក​ឡើង​ថា ​ទោះជា​ការ​ត្រូ​វ​រ៉ូ​វ​គ្នា​ក៏​ដោយ ​ឫជា​ការ​រំលោភ​ក៏​ដោយ​ តើ​ឣ​ស់លោក​សមត្ថកិច្ច​ដែល​ទទួល​ពាក្យបណ្តឹង ​ហើយ​មាន​ចំណាត់ការ​បែប​ណា​ ចំពោះ​ជន​ម្នាក់​នេះ​ ខណៈ​ដែល​បាន​ស្គាល់ឈ្មោះ​ និង​កន្លែង​រស់នៅ​បែប​នេះ​ទៅ​ហើយ​នោះ​?