ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ បន្ទាប់ពីម្តាយប្តឹងឱ្យចាប់ខ្លួនយកមកធ្វើការអប់រំ ខណៈដែលបានធ្វើសកម្មភាពប្រទូសកេរ្តិ៍(ប្រើម្រាមដៃដាក់ចូលប្រដាប់ភេទ)ប្អូនស្រីបង្កើតរបស់ខ្លួនកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ កន្លងមក ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសខាងលើឈ្មោះយន ចិន អាយុ១៥ឆ្នាំ និងប្អូនស្រីបង្កើតមានអាយុ៨ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិ-កើតហេតុខាងលើ ។
ប្រភពបន្តថា ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ម្តាយពីទង្វើរបស់បងប្រុសដែលបានចាប់រំលោភនាង ហើយត្រូវម្តាយរត់មកប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនយកមកធ្វើការអប់រំ ប៉ុន្តែត្រូវបានព្រះរាជអាជ្ញាបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ នៅវេលាព្រឹកថ្ងៃទី១៨ មីនា ២០១៥ នេះ ក្មេងប្រុសជាប់ចោទត្រូវបាននាំយកមកស្នងការដ្ឋានហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ