រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពអារ កសម្លាប់ជនរងគ្រោះ រួចប្លន់យកម៉ូតូដោយសុវត្ថិភាព ខណៈពេលជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យហៅឲ្យឌុបមកកន្លែងកើតហេតុ ហើយក៏ធ្វើសកម្មភាពតែម្តង ។ហេតុការណ៍នេះបានកើតឡើងការវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ ជិតរោចក្រប្រាយស្កាយ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះបានដាច់សសៃបំពង់ កដេកស្លាប់ក្នុងថ្លុកឈាម ត្រូវបានគេស្គាល់ឈ្មោះធឿន វឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាកីឡាប្រដាល់ និងរត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិកំពង់ព្រះ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះមិនដឹងដឹកជនសង្ស័យ២នាក់មកពីណានោះទេ ប៉ុន្តែមកដល់កន្លែងកើតហេតុមានស្ថានភាពស្ងាត់ជនសង្ស័យជិះកណ្តាលបានផ្ងើយ ក ជនរងគ្រោះ ។ ហើយយកកូនកាំបិតចុងស្រួចអារ ក បណ្តាលឲ្យដួលម៉ូតូ ភ្លាមៗនោះជនរងគ្រោះទាំងត្រដរខ្យល់បានរត់គេចបានប្រមាណជាង២០០ម៉ែត្រ ក៏ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមតែម្តង ។ចំណែកជនសង្ស័យបានលើកម៉ូតូ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពឃើញស្បែកជើង១គូ មួកសុវត្ថិភាព១ មួក១ មេសោរ១ និងកូនកាំបិតចុងស្រួច១ ជាវត្ថុតាងធ្វើឃាតជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ