ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ផឹកស៊ី​បង្ក​ការ​អុកឡុក​ប្រុង​វាយ​ថៅកែ​ស្រី ថៅកែ​ប្រុស​បា.ញ់​គំរាម​១​គ្រាប់​ផ្អើល​សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​​៖​ស្នូរ​ផ្ទុះអាវុធ​១​គ្រាប់​នៅ​កណ្តាល​ខេត្ត​ព្រះ​សហ​នុ ខណៈ​ភ្ញៀវ​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ហើយ​បង្ក​ការ​អុកឡុក​រក​វាយ​ថៅកែ​ស្រី ភ្លាម​ៗ​នោះ​ថៅកែ​ប្រុស​ជា​ប្តី​បាន​ដក​កាំភ្លើងខ្លី ម៉ាក​K54 បា.ញ់​ឡើង​លើ​គំរាម​តែ​ម្តង

ខេត្ត​ព្រះ​សីហនុ​​៖​ស្នូរ​ផ្ទុះអាវុធ​១​គ្រាប់​នៅ​កណ្តាល​ខេត្ត​ព្រះ​សហ​នុ ខណៈ​ភ្ញៀវ​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ហើយ​បង្ក​ការ​អុកឡុក​រក​វាយ​ថៅកែ​ស្រី ភ្លាម​ៗ​នោះ​ថៅកែ​ប្រុស​ជា​ប្តី​បាន​ដក​កាំភ្លើងខ្លី ម៉ាក​K54 បាញ់​ឡើង​លើ​គំរាម​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្រុម​៦ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ជន​បាញ់បោះ​សេរី​ដែល​ជា​ថៅកែ​ហាង​ផឹកស៊ី​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទា​ហ៊ាន​ជើង​ទឹក​ប្រចាំការ​នៅ​កោះ​ប្រៀប​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុងព្រះសីហនុ ។​ចំណែក​ជន​ជា​ភ្ញៀវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​កើតហេតុ ។

យ៉ាងណា​នោះ​ប្រជាពលរដ្ឋ​បាន​និយាយ​យ៉ាង​ធ្ងន់​ៗ​ថា​នៅ​ខេត្ត​ព្រះ​សីហ​នុ ឥឡូវ​អសន្តិសុខ​ណាស់ ជា​ពិសេស​មាន​ជន​ទំនើប​បាញ់បោះ​សេរី ជា​ច្រើន​ករណី ដូច​ជា​ពេល​ន្ល​ង​ទៅ​ថ្មី​ៗ​នេះ​មាន​ជនប្រដាប់អាវុធ​ដេញ​បាញ់​ជនជាតិ​រុ​ស្ស៊ី ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រង​របួស​ជាដើម ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​របស់​ពួក​គាត់​ជា​ខ្លាំង​ផង​ដែរ ។​ហើយ​គាត់​សង្ឃឹមថា​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ជន​ទំនើង​មិន​ថា​ខ្មែរ ឬ​ជនបរទេស​ដែល​បាញ់បោះ​សេរី​កន្លង​មក ៕