ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​បែក​ថ្នាំ​យក​ពន្លាក​អា​រ.ក​ប៉ុនប៉ង​ធ្វើ​អត្តឃា.ត

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​យក​ពន្លាក​អា​រ.ក​ខ្លួនឯង​ប៉ុនប៉ង​ធ្វើ​អត្តឃា.ត​ ​រួច​ស្រែ​កថារ​មាស់ក​ណាស់ ហេតុ​ការ​ណ៏​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ទី​១៤​ ខែមីនា

ខេត្ត​មណ្ឌលគិរី ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​យក​ពន្លាក​អា​រ.ក​ខ្លួនឯង​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ​រួច​ស្រែ​កថារ​មាស់ក​ណាស់ ហេតុ​ការ​ណ៏​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៥ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

សេចក្តី​រាយ​ការណ៍​​បានឱ្យ​​ដឹង​ថា បុរស​ខាងលើ​បាន​ដើរ​ចេញពី​បន្ទប់ទឹក​​ដោយ​​ខ្លួន​ស្រោច​សុទ្ធតែ​ឈាម រួម​នឹង​ដៃ​កាន់​ពន្លាក​មួយ​យ៉ាង​មុត​ ។​ ស្ត្រី​ម្នាក់​ជា​អាជីវករ​ និង​ជា​ម្ចាស់ផ្ទះ​កំពុង​តែ​សាងសង់​ថ្មី​បាន​និយាយ​ថា បុរស​ដែល​ព្យាយាម​អា​រ.ក​ខ្លួនឯង​នេះ​​ជា​កូនជាង​ដែល​ទើប​និង​ធ្វើ​ដំណើ​តម​ក​ដល់​ស្រុក​កែវ​សីមា ហើយ​សម្រាក​​នៅផ្ទះ​របស់​ខ្លួន​បាន​១យប់ ដើម្បី​ជួយ​ធ្វើ​ការងារ​មេជាង​ ។​

ស្ត្រី​នោះ​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​គេ​មិន​បានឃើញ​បុរស​ខាងលើ​ចេញ​ទៅ​ណា​នោះ​ទេ លុះដល់​ថ្ងៃរសៀល​គេ​ក៏​បានឃើញ​បុរស​នោះ​ចេញពី​បន្ទប់ទឹក​ ហើយ​ខ្លួន​សុទ្ធតែ​ឈាម​តែ​ម្តង ដែល​ប្រហែលជា​បែក​ថ្នាំ​ ។

ទោះជា​យ៉ាងណា​ សាវតា​ជន​រង​គ្រោះ​ខាងលើ​នៅ​មិន​មាន​ន​ណា​ម្នាក់​បាន​ស្គាល់​ថា​ជា​មនុ​ស្សញៀន​ថ្នាំ​ ឬ​ក៏​អ្នក​ជួញដូរ​គ្រឿង​ញៀន​​នៅ​ឡើយទេ​ ។ បច្ចុប្បន្ន​លោក​អធិការ​នគរបាល​បាន​បញ្ជា​ឱ្យ​​សមត្ថកិច្ច​ប​ញ្ជួ​ន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​កែវ​សីមា​៕