ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លឹ​បរាំ​កំសាន្ត​បើក​ឆាកប្រយុទ្ធ​គ្នា​រង​របួសធ្ងន់​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​យ៉ាង​ហោច​ណាស់​យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ដេក​នៅ​មុខ​ក្លឹ​ក​កំសាន្ត​មួយ​កន្លែង​យីហោ ហា​យ​ស្តាយ​តាម​បណ្តោយ​ផ្លូវ​១១២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​ក្រោយ​ពី​ក្រុម​បក្ខពួក​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​មួយសន្ទុះ​ធំ

រាជធានី​ភ្នំពេញ​៖​យ៉ាង​ហោច​ណាស់​យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ដេក​នៅ​មុខ​ក្លឹ​ក​កំសាន្ត​មួយ​កន្លែង​យីហោ ហា​យ​ស្តាយ​តាម​បណ្តោយ​ផ្លូវ​១១២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​ក្រោយ​ពី​ក្រុម​បក្ខពួក​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​មួយសន្ទុះ​ធំ ខណៈ​ទំនាស់​ជាមួយ​គ្នា​ពេល​ចូល​រាំ​កំសាន្ត​នៅ​ក្នុង​ក្លឹ​ប​នេះ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០៥​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៥ ។

ក្រោយ​ពី​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​គូរ​បក្ខ​ដិ​បក្ខ​ក្រុម​យុវជន​ដៃដល់​មាន​គ្នា​ច្រើន​ផង​បាន​នាំ​គ្នា​រត់ឡើង​ម៉ូតូ​ទាំង​ប្រ​សេក​ប្រសាច​គេចខ្លួន​បាត់ ។​ចំណែកឯ​យុវជន​រង​គ្រោះ​និង​មាន​គ្នា​តិច​ផង​ត្រូវ​បាន​មិត្ត​ភ័ក្ត្រ​នាំ​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​និង​ព្យាបាល ៕