រាជធានីភ្នំពេញ៖ចោរប្រដាប់អាវុធ១ក្រុមបានបាញ់ចំនួន៣គ្រាប់ រួចប្លន់យកម៉ូតូស៊េរីទំនើប ពីប្តីប្រពន្ឋ២នាក់បានដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះទេ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខលំលេខ៩៣ នៅត្រង់ចំណុចមុខបឋមសិក្សាពញ្ញាក្រែង ស្ថិតក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញស្ទាក់ចាប់ តែត្រូវក្រុមចោរបាញ់រះចំនួន៣គ្រាប់តែម្តង ។
ប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះ២នាក់ប្ដីប្រពន្ធ គាត់បានជិះម៉ូតូស្គុពី១គ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលំលេខ៩៣ ទិសដៅពីជើងទៅត្បូង ទំនងទើបនិងចេញមកពីធ្វើការត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ជិះមកពីក្រោយ ហើយអែបម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរួចក៏ដណ្ដើមយកម៉ូតូពីជនរងគ្រោះ ។ភ្លាមនោះជនរងគ្រោះក៏ស្រែឆោរឡោរថាចោរៗ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ នាំគ្នាចេញមក ឃើញជនរងគ្រោះកំពុងរត់ដេញតាមម៉ូតូដែលក្រុមចោរកំពុងជិះចេញពីកន្លែកើតហេតុ ឃើញដូចនោះប្រជាពលរដ្ឋ ក៏នាំគ្នាចេញទៅជួយដេញ តែត្រូវជនសង្ស័យដកកាំភ្លើងខ្លី១ដើមបាញ់សំដៅទៅរកប្រជាពលរដ្ឋនិងជនរងគ្រោះដែលកំពុងរត់ដេញតាមពីក្រោយ ចំនួន៣គ្រឿង ធ្វើឲ្យប្រជាពលរដ្ឋនិងជនរងគ្រោះនាំគ្នាគេចពួនទាន់ពេល ទើបមិនបរងរបួស ហើយក៏បណ្ដោយឲ្យជនសង្ស័យជិះរត់ចេញពីកន្លែងកើតហេតុបានដោយសុវត្ថភាព ។ ប៉ុន្ដែជនរងគ្រោះទាំង២នាក់ស្តាយម៉ូតូដែលទើបនិងទិញមិនទាន់បានទាំងធ្វើស្លាកលេខផង ក៏នាំគ្នារត់ដេញតាមចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយពេលកើតប្រជាពលរដ្ឋបានផ្ដល់ដំណឹងឲ្យសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ តែសមត្ថកិច្ច បានត្រឹមចុះមកដល់ចំណុចកើតហេតុឈរមើលមិនដឹងថាជនរងគ្រោះទៅកន្លែងណាទេនោះទេ ។ជាមួយគ្នានោះប្រជាពលរដ្ឋមានការភ័យខ្លាចពីភាពអសន្តិសុខជាខ្លាំង ខណៈពេលដែលក្រុមចោរចេញធ្វើសកម្មភាពប្លន់សឹងរាល់ថ្ងៃ ហើយសមត្ថកិច្ចបែរជាមិនដឹងទាល់តែប្រជាពលរដ្ឋ ឬក៏ជនរងគ្រោះទៅប្តឹងទើបចុះមកបានត្រឹមចាប់ខ្យល់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ