ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ជម្លោះ​ផ្អើល​សមត្ថកិច្ច ខណៈ​ភ្ញៀវ​ចោទ​ម៉ូតូ​កង់​បី​ដឹង​ប​ង្វៀ​ង​ពី​ម្តុំ​នាគ​វ័​ន្ត​ទៅ​ចំការ​ដូង​៣​ម៉ោង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​រួម​ទាំ​បុរស​ម្នាក់​មក​ចូលរួម​ពិធី​មង្គល់ការ​បងប្អូន​នៅ ខណៈ​ដែល​រថយន្ត​តាក់ស៊ី​បាន​ដាក់​នៅ​ម្តុំ​នាគ​វ័​ន្ត គាត់​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​បន្ត​ទៅ​ផ្ទះ​បងប្អូន ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​ចំនួន​២​ម៉ឺន​រៀល តាំងពី​ម៉ោង​៤​ល្ងាច រហូត​ម៉ោង​៨​យប់​ទើប​ទៅ​ដល់​ផ្ទះ​ពិធី

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​រួម​ទាំ​បុរស​ម្នាក់​មក​ចូលរួម​ពិធី​មង្គល់ការ​បងប្អូន​នៅ ខណៈ​ដែល​រថយន្ត​តាក់ស៊ី​បាន​ដាក់​នៅ​ម្តុំ​នាគ​វ័​ន្ត គាត់​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​បន្ត​ទៅ​ផ្ទះ​បងប្អូន ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​ចំនួន​២​ម៉ឺន​រៀល តាំងពី​ម៉ោង​៤​ល្ងាច រហូត​ម៉ោង​៨​យប់​ទើប​ទៅ​ដល់​ផ្ទះ​ពិធី​ក្នុង​បូ​រី​ចំការ​ដូង ។​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​ប្រុស​ស្រី​ទាំង​៣​នាក់រ​អូរ​ទាំ​យ៉ាង​ខ្លាំ ព្រោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ជិះ​កាច់​កុង​ចូល​ច្រក​តូច​ៗ​ជា​ច្រើន​កន្លែង​ហើយ​នៅ​តែ​មិន​ទាន់​ដល់​គោលដៅ​ដែល​គាត់​ចង់ទៅ ។​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ទូរស័ព្ទ​ហៅ​ក្រុម​សមាគម​ន៍​ម៉ូតូ​កង់​បី​ជា​ច្រើន​នាក់​មក​ឡោម​ព័​ទ្ឋ​ផ្ទះ​ពិធី ដោយ​ចោទ​ថា​ភ្ញៀវ​ជិះ​ម៉ូតូ​មិន​ចង់​ឲ្យ​លុយ ហើយ​បាន​ទាមទារ​ថ្លៃ​ជម្ងឺ​ចិត្ត​ចំនួន​២០០​ដុល្លា​ថែម​ទៀត​ឲ​ង ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ចំណុច​បរិវេណ​ផ្ទះល្វែង​បុរី​ចំការ​ដូង ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ភ្ញៀវ​ទាំង​៣​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា​គាត់​មក​ពី​ខេត្តសៀមរាប​មក​ការ​បងប្អូន​នៅ​ភ្នំពេញ ខណៈ​មក​ដល់​វិ​ថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ម្តុំ​នាគ​វ័​ន្ត​រថយន្ត​តាក់ស៊ី ក៏​បាន​ដាក់​ពួក​គាត់​ចុះ ហើយ​គាត់​ក៏​ហៅ​ម៉ូតូ​កង់​បី​បន្តដំណើរ​ទៅ​ផ្ទះ​បងប្អូន​នៅ​បូ​រី​ចំការ​ដូង ដោយ​តម្លៃ​២​ម៉ឺន​រៀល ចេញដំណើរ​ចាប់ពី​ម៉ោង​៤​ល្ងាច រហូត​ដល់​ម៉ោង​៨​យប់​ទើប​មក​ដល់​ផ្ទះ​ពិធី​មង្គល់ការ ពួក​គាត់​ក៏​រ​អូ​ថា​មេច ក៏​យូ​ម្លេះ ហើយ​បាន​ឲ្យ​ម៉ូតូ​កង់​បី​ឈប់​ទូរស័ព្ទ​ទៅ​បងប្អូន ព្រោះ​គាត់​មិន​ស្គាល់ផ្លូវ​នោះ​ទេ ដោយ​ម៉ូតូ​កង់​បី​ចេះ​តែ​ជិះ​តាម​ផ្លូវ​តូច​ៗ​ជា​ច្រើន​យូ​ទៅ​ៗ​ទើប​នៅ​វេលា​ម៉ោង​ខាងលើ ក៏​ទៅ​ដល់​គោលដៅ ។ ដោយ​ខឹង​ពេក​គាត់ ក៏​បាន​ស្តី​ឲ្យ​ម៉ូតូ​កង់​បី ក៏​បង្កើត​ជា​ជម្លោះ​ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ ក ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ក្រុម​សមាគម​ន៍​ម៉ូតូ​កង់​បី​មក​ជា​ច្រើន​គ្រឿង ហើយ​បាន​និយាយ​ថា​ភ្ញៀវ​មិន​ចង់​ឲ្យ​លុយ​ទើប​ធ្វើ​បែប​នេះ ហើយ​បាន​ទាមទារ​ថ្លៃ​ជម្ងឺ​ចិត្ត​ចំនួន​២០០​ដុល្លា ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប​ឮ​មូលដ្ឋាន​ចុះ​ធ្វើ​អន្តរាគមន៍ ។​តែ​ដោយ​មិន​ចង់​វែង​ឆ្ងាយ ព្រោះ​ជា​ថ្ងៃ​សិរី​មង្គល​ទើប​ខាង​ភ្ញៀវ​បាន​ឲ្យ​៤០​ដុល្លា ជា​ការ​បញ្ចប់រឿង ។

ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​បាន​ឲ្យ​ដឹង​ថា​គាត់​គ្មាន​បំណង​អ្វី​នោះ​ទេ នៅ​ពេល​ដែល​ផ្លូវ​ស្ទះ​ពេក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៃ​ដា ចេញ​ទៅ​ច្រក​ផ្លូវ​តូច​ៗ​ជា​ច្រើន ក៏​ទៅ​ដល់​ចំណុច​បុរី​ជ័យ​ជំនះ​ផ្លូវ​លូ​៥ ស្ទឹង​មាន​ជ័យ ហើយ​ក៏​បន្តដំណើរ​ដល់​ចំណុច​ក្បែរ​ផ្សារ​ឯករាជ​៣ ដោយ​មេឃងងឹត គាត់​ក៏​វង្វេងផ្លូវ​បន្តិច​ជិះ​តាម​ផ្លូវ​វែង​ស្រេង ទើប​ចំណាយពេល​យូរ​ហូត​៣​ម៉ោង​បែប​នេះ​តែ​ម្តង ៕