ខេត្តតាកែវ ៖ សំឡេងទ្រហោយំពោរពេញទៅដោយទុក្ខសោក រកអ្វីមកប្រៀបផ្ទឹមពុំបាន ខណៈដែលក្មេងប្រុស២នាក់បានស្លាប់តែមួយប៉ព្រិចភ្នែក ដោយសារលង់ទឹកត្រពាំង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃទី០៩ មីនា ២០១៥ នេះ ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះចាន់ រ៉ែន អាយុ៣ឆ្នាំ មានឪពុកឈ្មោះចាន់ សាក់ អាយុ៣៤ឆ្នាំ និងម្តាយឈ្មោះអ៊ុំ ចាន់ឌឿន អាយុ៣២ឆ្នាំ និងក្មេងប្រុសម្នាក់ទៀតឈ្មោះមឿន តាំងលី អាយុ៣ឆ្នាំ មានឪពុកឈ្មោះអ៊ុំ វណ្ណារ៉ា អាយុ៣១ឆ្នាំ និងម្តាយឈ្មោះម៉ម សារ៉េត អាយុ៣២ឆ្នាំ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះឈ្មោះចាន់ រ៉ែន ត្រូវម្តាយលាយបាយមួយចានឱ្យញ៉ាំ រួចក៏មិនបាននៅមើលកូនឡើយ ពេលនោះពេលបានបាយមួយចានហើយ ក៏បបួលក្មេងប្រុសឈ្មោះមឿន តាំងលី ដឹកដៃគ្នាទៅញ៉ាំបាយនៅលើទួលកណ្តាលត្រពាំងទឹកខាងក្រោយផ្ទះ ។ មួយសន្ទុះក្រោយមក ស្ត្រីជាម្តាយអត់ឃើញកូន ក៏ដើរទៅរកនៅត្រពាំងនោះ ក៏ស្រាប់តែឃើញកូន និងក្មួយលង់ទឹកអណ្តែតទៅហើយ ទើបមានការឆោឡោឡើងតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ