ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាតក.ម្មដ៏សាហា.វ ​ចៅប្រុសតូច​វាយសន្លប់ និង​ជីដូន​វាយស្លា.ប់ រួចយកសពទៅចង.កទម្លាក់​ក្នុងរណ្តៅ បន្លំជា​ករណីអត្ត​ឃាត

9 ឆ្នាំ មុន

ខេត្ត​​ត្បូង​ឃ្មុំ​ ៖ អំពើ​​ឃោ​រឃៅ​​ដ៏​ព្រៃ.ផ្សៃ​មួយ​ខណៈស្ត្រី​ជា​ជីដូន​​ត្រូវ​វាយ​រហូត​​ដល់​​ស្លា.ប់ ​រួចអូស​​សពយកមក​ចង.ក រួចទម្លាក់​​ចូល​​​ក្នុង​រណ្តៅ​​ក្រោយ​ផ្ទះ ​ដើម្បី​បំភាន់​ភ្នែក​ថា ជាករណី​​ធ្វើ​អត្តឃា.ត​​ ចំណែកឯ​ចៅប្រុស​តូច​អាយុ​២​ឆ្នាំម្នាក់ទៀត​ ត្រូវ​​វាយ​រហូត​សន្លប់​ ។

ខេត្ត​​ត្បូង​ឃ្មុំ​ ៖ អំពើ​​ឃោ​រឃៅ​​ដ៏​ព្រៃផ្សៃ​មួយ​ខណៈស្ត្រី​ជា​ជីដូន​​ត្រូវ​វាយ​រហូត​​ដល់​​ស្លាប់ ​រួចអូស​​សពយកមក​ចង.ក រួចទម្លាក់​​ចូល​​​ក្នុង​រណ្តៅ​​ក្រោយ​ផ្ទះ ​ដើម្បី​បំភាន់​ភ្នែក​ថា ជាករណី​​ធ្វើ​អត្តឃាត​​ ចំណែកឯ​ចៅប្រុស​តូច​អាយុ​២​ឆ្នាំម្នាក់ទៀត​ ត្រូវ​​វាយ​រហូត​សន្លប់​ ។

ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​​នៅ​ចន្លោះ​ពីម៉ោង​០៩​ ទៅ​១០​ព្រឹក​ថ្ងៃ​ទី០​៨ មីនា ២០១៥ ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​កក់ ស្រុក​ពញាក្រែក រហូត​មក​ដល់​​រសៀល​ថ្ងៃ​ទី​៩ មីនា​ នេះ នៅ​​មិន​ទាន់​មាន​​សេចក្តី​រាយ​ការ​ណ៍​ពី​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​​ឡើយ ជាមួយ​នោះ​ជំនាញ​សមត្ថ​កិច្ច​កំពុង​តែ​ចុះ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​​គគុក​  ។

លោក​វរ​សេនី​យ៍​​ត្រី​អាំ សុផល អធិការរង​នគរបាល​ស្រុក​ពញាក្រែក​ឱ្យ​​ដឹង​ថា ជីដូន​ដែល​ត្រូវ​​​ក្រុម​ឃាតករ​វាយ​សម្លាប់​នោះ​​ឈ្មោះ​វិត វ៉ា​ន់ អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់ ចំណែកចៅប្រុស​តូច​នោះ ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញា​ក្រែក ហើយ​បាន​រួច​ផុត​សេចក្តីស្លាប់​ហើយ ។

លោក​បន្ត​ថា កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​​ជីវភាព​គ្រួសារ លុះ​នៅ​ចន្លោះ​ម៉ោង​៩ ​ទៅ១០​ព្រឹក​ថ្ងៃ​ទី​៨ ​មីនា ចំ​បុណ្យ​សិទ្ធិនារី​នោះ ​ស្រប​ពេល​ដែល​ស្ត្រីរងគ្រោះកំពុង​តែ​នៅផ្ទះ​​ជាមួយ​​ចៅប្រុស​អាយុ​២​ឆ្នាំ ។ បែរជា​មាន​​​ក្រុម​ឃាតក​រដែលមាន​គ្នា​​យ៉ាងតិច​​ក៏​២​នាក់ បាន​ចូល​មក​ចាប់​វាយដំ​រហូត​ដល់​ស្លាប់​​ក្នុង​ថ្លុកឈាម សូ​ម្បីតែ​ចៅប្រុស​តូច​មិនដឹង​អី​សោះ​ ក៏​ត្រូវ​​​​វាយ​សន្លប់ដែរ ។ ដោយ​នឹក​ស្មាន​តែ​ស្លាប់ ក៏​បាន​អូស​ជីដូន​ទៅ​​ក្រោយ​ផ្ទះ មាន​ចម្ងាយជាង​៥០​ម៉ែត្រ ទន្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទុកចោល​មាន​ជម្រៅ​១,៤០​ម៉ែត្រ ​និងយក​ខ្សែ​​មក​ចង.ក​ ដើម្បី​បន្លំ​ជា​របៀប​ធ្វើ​អត្តឃាត ។  

ប្រភពបន្តទៀតថា ​នៅ​ពេល​ដែល​ចៅប្រុស​តូច​នោះ​​ងើប​ពី​សន្លប់​វិញ បាន​ស្រែក​ទ្រហ៊ោយំ ​ក៏​ឮ​ដល់​ផ្ទះ​អ្នក​ភូមិមក​មើល​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល ​ហើយ​លោក​មេ​ភូមិ​គគីរក៏បាន​រាយ​ការ​ណ៍​ទៅ​លោកនាយ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​កក់​ជា​បន្ទាន់ ​ហើយត្រូវ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុដែរ ។

ទោះជា​យ៉ាងណា​ក្តី ​ខាងក​ម្លាំងសមត្ថ​កិច្ច​នឹង​ខិតខំ​​ប្រឹងប្រែងឱ្យ​អស់ពី​លទ្ធភាព​ ដើម្បីរក​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព