លោកស្រីភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ បង្ហាញខ្លួនលើកដំបូងនៅតុលាការជាមួយឪពុកម្តាយ ថោង សារ៉ាត់
រាជធានីភ្នំពេញ ៖ តាមការបង្គាប់របស់អគាធិការកិច្ចក្រសួងយុត្តិធ៌ម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានកោះហៅ
រាជធានីភ្នំពេញ ៖ តាមការបង្គាប់របស់អគាធិការកិច្ចក្រសួងយុត្តិធ៌ម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានកោះហៅ
រាជធានីភ្នំពេញ ៖ តាមការបង្គាប់របស់អគាធិការកិច្ចក្រសួងយុត្តិធ៌ម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានកោះហៅលោកស្រី តំាង គឹមឆេង ដែលគេស្គាល់ថាជាថៅកែហាងត្បូងពេជ្រនៅផ្សារថ្មីនិងត្រូវជាភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ មកសាកសួរនៅតុលាការនារសៀលថ្ងៃទី០៦ មីនា ២០១៥ ។
ជាមួយនឹងការបង្ហាញមុខលើកដំបូងនៅតុលាការពីសំណាក់ភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺនាពេលនេះ គេឃើញលោកស្រី តំាង គឹមឆេង អាយុ៤៨ឆ្នាំ ជិះរថយន្តMercedes ពណ៌ខ្មៅ អមដោយលោកមេធាវី ឡាច សំរោង និងអង្គរក្ស៣ទៅ៤នាក់ផងដែរ ដោយរថយន្តជិះចូលដល់ក្នុងតុលាការតែម្តង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះទៀតថា ក្រៅពីលោកចៅក្រមស៊ើបសួរកោះហៅលោកស្រីភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ មកសាកសួរ គេក៍ឃើញលោក ថោង ចំរើន និង លោកស្រី កែវ សារី ឪពុកម្តាយលោក ថោង សារ៉ាត់ ក៍ត្រូវបានគេនំាខ្លួនមកសាកសួរផងដែរ ប៉ុន្តែមិនមានប្រភពណាបញ្ជាក់ថាចៅក្រមហៅមកសាកសួរពាក់ព័ន្ឋនឹងបទចោទអ្វីនោះទេ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ