ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួន​ម្ចាស់រថយន្តដែលដឹកសព​កម្មការិនីរូបស្រស់ម្នាក់​យកទៅទម្លាក់ចោលនៅស្រុកពញាឮ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖នគរបាលព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការជាមួយកម្លំាង​នគរបាលព្រហ្មទណ្ឌ​ខេត្តកណ្តាល ​នៅយប់ថ្ងៃទី០៥ ​មីនា ២០១៥ ​បានឃាត់​

រាជធានីភ្នំពេញ​ ៖នគរបាលព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការជាមួយកម្លំាង​នគរបាលព្រហ្មទណ្ឌ​ខេត្តកណ្តាល ​នៅយប់ថ្ងៃទី០៥ ​មីនា ២០១៥ ​បានឃាត់​ខ្លួនពីរនាក់ប្តីប្រពន្ឋ​ជាម្ចាស់​រថយន្ត​​ដែលដឹកសាកសព​កម្មការិនីរូបស្រស់ម្នាក់​យកទៅទម្លាក់ចោល​នៅក្នុងភូមិថ្នល់បត់ ​ឃុំកោះចិន ​ស្រុកពញាឮ ​ខេត្ត​កណ្តាល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងបន្តទៀតថា ​នៅព្រឹកថ្ងៃទី០៦ មីនានេះ​ សមត្ថកិច្ចកំពុង​សួរនំាពីរនាក់ប្តីប្រពន្ឋខាងលើ ។

គួររំលឹកថា​ នារី​​​រូប​​ស្រស់​​ម្នាក់​ជា​កម្មការិនី​រោង​ចក្រ​​ និង​​ជា​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​ផង​នោះ​​ត្រូវ​ឃាតករ​សម្លាប់​​ប្លន់​យក​​​ទ្រព្យ​សម្បត្តិ​ ​ហើយ​​​​​រុំ​ភួយ​យកទៅ​ទម្លាក់​ចោល​​នៅ​ក្នុង​ព្រៃ​។ សព​នារី​រង​គ្រោះ​​ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​​​កាល​ពី​វេលា​ម៉ោង​១ ​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី ២៨ ​កុម្ភៈ ២០១៥​ ​ដោយ​មាន​ភាព​ហើម​ស្អុយ​នៅ​ក្នុង​ព្រៃ​​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៦១​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​បត់ ​ឃុំ​កោះ​ចិន​ ស្រុក​ពញា​ឮ​ ។

សព​នារី​រង​គ្រោះ​ត្រូវ​​បាន​គេ​ស្គាល់​ឈ្មោះ​​សាន់ អាស្រស់ ​អាយុ​២២​ឆ្នាំ ​ជា​កម្មការិនី​រោង​ចក្រតាក់​សាន់ ​និង​ជា​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​​នៅ​ក្នុង​រោង​ចក្រ​នោះ​ផង​ដែរ ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​រោង​ចក្រ​ ​ ស្ថិត​ក្នុង​សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌ​ដង្កោ​ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយទាប ​ឃុំ​អំពិល​ក្រៅ​ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្ត​ព្រៃ​វែង​ ។

បើ​តាម​ឪពុក​ម្តាយ​​របស់​នារី​រង​គ្រោះ​​បាន​ប្រាប់​ថា ​​នារី​រង​គ្រោះ​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២០​ ​កុម្ភៈ មក​ម្ល៉េះ​​ រួម​ទាំង​សម្ភារ​ ​ទ្រព្យ​សម្បត្តិ​មួយចំនួន​​ទៀត​ក៏​បាន​បាត់​បង់​ដែរ​ រួម​មាន​ម៉ូតូ​ម៉ាក​ហុង​ដា​​ឌ្រីម​C125 ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​១​BW០១៩៧ ​ចិញ្ចៀន​មាន​ដាំ​ត្បូង​​ចំនួន​២​វង់​តម្លៃ​ប្រហែល​​២​ពាន់​ដុល្លារ​ ខ្សែ.ក​ប្លា​ទីន​​មួយខ្សែ​ទម្ងន់​៥​ជី ​កង​ដៃ​មួយ​ទម្ងន់​៥​ជី​ ទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ ​និង​លុយ​ប្រហែល​១.៥០០​ដុល្លារ​ទៀត​។

លោក​សំ រ៉ាន់ ​នាយ​ការិយា​ល័យ​បច្ចេក​ទេស​​ និង​វិទ្យា​សាស្ត្រ​ខេត្ត​កណ្តាល​​ដែល​ចុះ​ទៅ​ពិនិត្យ​​ និង​ធ្វើ​កោសល្យ​វិច័យ​​សព​បាន​ឱ្យ​ដឹង​ថា ​សព​នារី​រង​គ្រោះ​ត្រូវ​ឃាតករ​រឹត​.ក​​នឹង​ខ្សែ​នី​ឡុង​សម្លាប់​ពី​កន្លែង​ ​ផ្សេង​រុំ​ភួយ​ក្រាស់​​ពណ៌​សលាយ​ក្រហម​ ​មាន​ផ្កា ​​យក​មក​ទម្លាក់​ចោល​នៅ​​ខាង​ត្បូង​ចម្ងាយ​​៣​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៦១​​ ស្ថិត​ក្នុង​ភូមិ​-ឃុំ​ខាង​លើ​។

តាម​ការ​ពិនិត្យ​​សព​បាន​ស្លាប់​រយៈ​ពេល​ពី​៧​​ទៅ​៨​ថ្ងៃ​មុន​ប្រទះ​ឃើញ​​ មាន​សភាព​រលួយ​ស្អុយ​ មួយ​កំណាត់​ខាង​ក្រោម​​អត់​មាន​ស្លៀក​ខោ​​ ឬ​សំពត់​ទេ ប៉ុន្តែ​ពាក់​អាវ​ និង​មាន​ខ្សែ​នី​ឡុង​នៅ​រុំ.ក​ ។ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ​ឃាតករ​ប្រើ​ខ្សែ​នេះ​រឹត​.ក​សម្លាប់​ពី​កន្លែង​ផ្សេង​​ហើយ​យក​សព​មក​ទម្លាក់​ ​ចោល​នៅ​ទី​នេះ​។

ទោះ​ជា​បែប​ណា​ក្តី​​សមត្ថ​កិច្ច​បាន​សន្និ​ដ្ឋាន​ថា ​​ករណី​នេះ​ជា​ករណី​ឃាត​កម្ម​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ។

តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​ គេ​បាន​ដាក់​ការ​​សង្ស័យ​ទៅ​លើ​បុរស​ម្នាក់​ឈ្មោះ​សំអុល ​មុន្នី អាយុ​ជាង៣០​ឆ្នាំ​ ​ជា​កម្មករ​រោង​ចក្រ​ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កំពង់​ចាម​​ ស្នាក់​នៅ​ផ្ទះ​ជួល​បន្ទប់​​ក្បែរ​គ្នា​ជាមួយ​នារី​រង​គ្រោះ​​ មាន​ប្រពន្ធ​ឈ្មោះ​ភ័ក្ត្រ​។ ជន​សង្ស័យ​ខាង​លើ​​បាន​គេច​ខ្លួន​បាត់​មិន​ឃើញ​មក​ធ្វើ​ការ​ចាប់​តាំង​ពី​​ ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៥ ​៕