រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ខណៈនារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណជះទឹកអាស៊ីតស្រោចលើខ្លួនបណ្តាលរលួយ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០៦ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ចោមចៅ ។
ជំហានដំបូងយើងនៅពុំទាន់ស្គាល់អត្តសញ្ញាណនារីរងគ្រោះនៅឡើយទេ ព្រោះត្រូវគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯស្ត្រីដៃដល់វិញ បានរត់គេចខ្លួនបាត់ដែរ បន្ទាប់ពីធ្វើសកម្មភាពរួច ។
ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងដើរនៅច្រកផ្លូវលំម្តុំផ្ទះជួលតែម្នាក់ឯង ក៏ស្រាប់តែមានស្ត្រីម្នាក់មានមាឌធំយួរដបទឹកអាស៊ីតមកស្រោចពីលើនារីរងគ្រោះតែម្តង រួចគេចខ្លួនបាត់ ។ ប្រភពបន្តថា ករណីត្រូវមជ្ឈដ្ឋានជុំវិញសង្ស័យថា អាចបណ្តាលមកពីស្នេហាត្រីកោណ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ