ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរខ្ទមស្នាក់នៅរបស់ខ្លួន និងកាំបិត១ ខណៈគេឃើញលើសពមានស្នាមចាក់ពោះ ធ្លាយពោះវៀនចេញមកក្រៅ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី០៥ មីនា ២០១៥ នេះ ស្ថិតនៅចំណុចវាលស្រែមួយកន្លែងក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ តែករណីនេះត្រូវបានកើតឡើងតាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៤ មីនា ២០១៥ មកម្ល៉េះ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ី ទីភិន អាយុ៣២ឆ្នាំ មានទីលំនៅពិតប្រាកដក្នុងភូមិតាពូង ឃុំតាម៉ឺន ស្រុកថ្មគោល មានប្រពន្ធឈ្មោះម៉ុន ម៉ៅ អាយុ២២ឆ្នាំ ។ ចំណែកឪពុកក្មេកឈ្មោះខឿន ហ៊ុន អាយុ៥០ឆ្នាំ ពួកគេមកស្នាក់នៅខ្ទមខាងលើជាបណ្តោះ សម្រាប់រកត្រី ។
បើតាមការពិនិត្យសាកសពឃើញថា សពជនរងគ្រោះត្រូវបានស្រាវពោះវៀនចេញមកក្រៅ រួចកាត់ជាកង់ៗពេញដី ខណៈត្រូវប្រពន្ធ និងឪពុកក្មេកអះអាងថា ជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ។ តែទោះបីជាយ៉ាងណា ខាងសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា ជាករណីអ្វីពិតប្រាកដនោះទេ ព្រោះកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងបំផុត និងខាងកម្លាំងប៉េអឹមបាននាំប្រពន្ធ ឪពុកក្មេកទៅធ្វើការសួរនាំបញ្ជាក់ផងដែរ ព្រោះបុរសជាឪពុកក្មេកបានយកកាំបិតនោះយកទៅលាក់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ