ចៅហ្វាយស្រុកឆែបនំាអំណោយអភិបាលខេត្តទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ
ខេត្តព្រះវិហារ ៖ ប្រធានកិត្តិយសកាកបាទក្រហមស្រុកនិងជាអភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា នៅព្រឹកថ្ងៃទី០៣ មីនា ២០១៥ បាននំាយក
ខេត្តព្រះវិហារ ៖ ប្រធានកិត្តិយសកាកបាទក្រហមស្រុកនិងជាអភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា នៅព្រឹកថ្ងៃទី០៣ មីនា ២០១៥ បាននំាយក
ខេត្តព្រះវិហារ ៖ ប្រធានកិត្តិយសកាកបាទក្រហមស្រុកនិងជាអភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា នៅព្រឹកថ្ងៃទី០៣ មីនា ២០១៥ បាននំាយកអំណោយដ៍ថ្លៃថ្លារបស់លោក អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងជាប្រធានកាកបាទក្រហមសាខាខេត្ត ទៅចែកជូនប្តីប្រពន្ឋមួយគ្រួសារដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញកាលពីព្រឹកថ្ងៃទី០២មីនាម្សិលមិញ ប្តីឈ្មោះ ណាត់ ជី , ប្រពន្ឋឈ្មោះ ឈិន ចាន់នី ទំាងពីរនាក់មានកូនប្រុសមួយ រស់នៅក្នុងភូមិពោធិទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ។
អំណោយដែលគ្រួសារខាងលើទទួលបានរួមមាន៖ ថវិការបស់លោកអភិបាលខេត្តចំនួន៥០ម៉ឺនរៀល តង់១ មុង១ កន្សែង១ ភួយ១ អង្ករ១បាវ សារ៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ៕
ចែករំលែកព័តមាននេះ