ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់កំពុងតែរួមរ័កគ្នា ស្រាប់តែឪពុកម្ដាយខាងស្រីមកទាន់ព្រលឹងចុងសក់ ក៏ហក់ចេញតាមបង្អួច គ្មានខ្លាចស្លាប់ បន្សល់ទុកខោនៅក្នុងផ្ទះ លុះស្អែកឡើង ទើបឪពុកម្ដាយខាងស្រីប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងផ្ទះខាងស្រី ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រីធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងករណីរំលោភសេពសន្ថវៈនេះមានឈ្មោះសន វុធ ភេទប្រុស អាយុ២១ឆ្នាំ រីឯនារីរងគ្រោះមានអាយុ១៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា ។ ការឃាត់ខ្លួននេះតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយខាងស្រី ដែលបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៦ កុម្ភៈ គាត់ទៅចំការ ហើយបានទុកកូនស្រីរងគ្រោះនេះឲ្យនៅចាំផ្ទះម្នាក់ឯង ។ដោយសារតែកូនស្រីរបស់គាត់មានសតិមិនសូវល្អ គាត់បានចាក់សោឲ្យនៅក្នុងផ្ទះ មិនឲ្យដើរចេញក្រៅទេ ខ្លាចគេចាប់រំលោភ រឺមួយដើរវង្វេងធ្លាក់ទឹកលង់ស្លាប់ជាដើម ។ គាត់ចេញទៅចំការតាំងពីព្រឹករហូតដល់ម៉ោង២២ និង៣០នាទីយប់ ទើបត្រឡប់មកវិញ ។ ពេលមកដល់ស្រាប់តែ ឃើញមានមនុស្សប្រុសម្នាក់ ហក់ចេញតាមបង្អួច រត់បាត់ បន្សល់ទុកនូវខោក្នុងផ្ទះរបស់គាត់ ហើយក៍យកទៅប្ដឹងប៉ូលីសតែម្ដង ។
លោកបានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាម ស្អែកឡើងថ្ងៃទី២៧ លោកបានចាត់វិធានការណ៍ ស្រាវជ្រាវចាប់ជនសង្ស័យបាន ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមរ័កជាមួយនារីនោះមែន ។ កាលមុនខ្លួនស្រលាញ់គ្នា ជាមួយបងស្រីរបស់នាងទេ ប៉ុន្តែដោយសារនាងមានប្ដីបាត់ទៅ ខ្លួនក៍មកស្រលាញ់ប្អូនវិញ ។ ក្នុងការស្រលាញ់គ្នានេះ ខ្លួនបានដេកនៅរួមរ័ក្សជាមួយគ្នាញឹកញាប់ណាស់ ខណៈពេលឪពុកម្ដាយនាងមិននៅផ្ទះ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៦នោះ ដោយដឹងថាឪពុកម្ដាយនាងទៅចំការ ខ្លួនក៍មកដេករួមរ័កជាមួយនាងទៀតដោយពុំមានអ្នកណាចាប់បង្ខំអ្នកណាទេ គឺព្រមព្រៀងទាំងអស់គ្នា ។ លុះយប់បន្តិចឪពុកម្ដាយនាងមកទាន់ ខ្លួនហក់តាមបង្អូច ភ្លេចខោក្នុងផ្ទះនោះ ក៍ត្រូវឪពុកម្ដាយនាងទៅប្ដឹងប៉ូលីសតែម្ដង ។
លោកវរៈសេនីយ៍ទោស៊ឹង សុភ័ក្ត្រិ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឲ្យដឹងថា ទោះបីអ្នកទាំងពីរត្រូវរ៉ូវគ្នា និងធ្លាប់រួមរ័កជាមួយគ្នាញឹកញាប់ក៍ដោយ ប៉ុន្តែពេលនេះយើងមានភស្តុតាងច្បាស់លាស់ ហើយឪពុកម្ដាយខាងស្រីអះអាងថា កូនរបស់គាត់មានសតិមិនសូវល្អទៀតផង ដូច្នេះគឺត្រូវតែមានទោស ។ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូង នាព្រឹកថ្ងៃទី១ មីនា នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ