ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​​ម្នាក់យកកាំភ្លើងបា.ញ់​គំរាម​សន្តិសុខឯកជន​នៅសួនឧស្សាហកម្ម​កាណាឌីយ៉ា បង្កភ្ញាក់ផ្អើល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​ប្រចាំការ​​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​​ បាន​ផឹកស៊ី​ស្រវឹង​​ឈ្លោះប្រកែក​គ្នា​ជាមួយ​សន្តិសុខ​ហើយក៏​​​ដើរទៅ​យក​កាំភ្លើង​អាកា​​បា.ញ់​ឡើងលើ​៤​ ទៅ​៥​គ្រាប់ ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១១

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​ប្រចាំការ​​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​​ បាន​ផឹកស៊ី​ស្រវឹង​​ឈ្លោះប្រកែក​គ្នា​ជាមួយ​សន្តិសុខ​ហើយក៏​​​ដើរទៅ​យក​កាំភ្លើង​អាកា​​បាញ់​ឡើងលើ​៤​ ទៅ​៥​គ្រាប់ ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​​២៤ ​កុម្ភៈ ២០១៥ ស្ថិត​ក្នុង​សួន​ឧស្សាហ​កម្ម​កា​ណា​​ឌី​​យ៉ា ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។

ប្រភព​​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ មន្ត្រី​យោធា​ដែល​បោះជំរំ​នៅ​ក្នុង​​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​​ចំនួន​៤​នាក់ ​បាន​ផឹកស្រា​ស្រវឹង​ ហើយ​ដើរ​ទៅ​រករឿង​ឈ្លោះប្រកែក​ជាមួយ​សន្តិសុខ​ឯកជន​​យាម​នៅ​ចំណុច​ខាងលើ​ ដោយ​មន្ត្រី​យោធា​នោះ​រត់​ដេញ​វាយ​សន្តិ​សុខ ​តែ​មិន​បង្កឱ្យ​​រង​របួស​ធ្ងន់ធ្ងរ​​ទេ ក៏​មានការ​សម្រប​សម្រួល​គ្នា​ចប់​រឿង​ហើយ ស្រាប់តែ​មន្ត្រី​យោធា​ម្នាក់​​ក្នុង​ចំណោម​៤​នាក់​បាន​​រត់​ចូល​ទៅ​យក​​កាំភ្លើង​អាកា​មួយ​ដើម ​មក​បាញ់​គំរាម​ចំនួន​៤ ​ទៅ​៥​គ្រាប់​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ និង​ប៉េ​អឹ​ម​ចុះ​ទៅ​​ដល់​កន្លែង​កើត​ហេតុ តែ​មិន​​​ហ៊ាន​​ចូល​ទៅ​អន្តរាគមន៍​ទេ ដោយសារ​តែ​ភាគី​ដែល​បាញ់បោះ​ ក៏​ជា​មន្ត្រី​យោធា​ដែរ បាន​ត្រឹមតែ​ឈរ​​សាកសួរ​ព័ត៌មាន​នៅ​ខាងក្រៅតែប៉ុណ្ណោះ ។