ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់ជា​ច្រើន​កាំបិត​របួស​ធ្ងន់​​​​ប្លន់​យក​ម៉ូតូ​​​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ បុរស​ម្នាក់​ត្រូវ​ជនមិន​ស្គាល់​មុខ​​ចាក់​​​ជា​ច្រើន​កាំបិតចំពាក់​កណ្តាល​ខ្លួន​ទៅ​ផ្នែក​ខាងលើបណ្តាល​ឱ្យ​របួស​ធ្ងន់​​ ហើយប្លន់​យក​ម៉ូតូជិះ​គេច​ខ្លួន​បាត់​ កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​០៤ ​កុម្ភៈ​ ២០១៥

ខេត្ត​ព្រះ​វិហារ​ ៖ បុរស​ម្នាក់​ត្រូវ​ជនមិន​ស្គាល់​មុខ​​ចាក់​​​ជា​ច្រើន​កាំបិតចំពាក់​កណ្តាល​ខ្លួន​ទៅ​ផ្នែក​ខាងលើបណ្តាល​ឱ្យ​របួស​ធ្ងន់​​ ហើយប្លន់​យក​ម៉ូតូជិះ​គេច​ខ្លួន​បាត់​ កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​០៤ ​កុម្ភៈ​ ២០១៥ នៅ​ចំណុចក្រោយ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចម្ងាយ​ជាង​៣០០​ម៉ែត្រ​​ផ្លូវ​ទី​៣កែង​ខាង​ក្រោយ​ចំណុច​ស្រះ​ក្តុល ស្ថិត​ក្នុង​ភូមិ​ធម្ម​ជាតិ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត ​។

​តាម​សម្តី​ស្ត្រី​ឈ្មោះ អឿ​ន វ​ណ្ណា ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ខាងលើ រស់នៅ​ភូមិ​ស្រឯម​ជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះ វណ្ណ សុខ​ខឿន អាយុ​៤៥​ឆ្នាំ ជា​កងទ័ព​បម្រើ​ការ​នៅ​វរសេនា​តូច​លេខ​៣៧១ ចំណុះ​កងពលតូចអន្តរាគមន៍​លេខ​៧ ក្រៅពី​ការងារ​កងទ័ព ប្តី​របស់​គាត់​ក៏​បាន​ឆ្លៀតពេលរត់​ម៉ូតូឌុបដើម្បី​បាន​កម្រៃ​ខ្លះ​ៗ​ចិញ្ចឹម​គ្រួសារ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា មុន​កើតហេតុ ប្តី​របស់​គាត់បាន​ចេញពីផ្ទះ​បម្រុង​ទៅ​ចាំ​យក​កូន​ចេញពី​រៀននៅ​ភូមិ​ធម្មជាតិ នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៤ កុម្ភៈ​នេះ ​ស្រប​ពេលនោះ​​មាន​អ្នកដំណើរ​ម្នាក់បាន​ទូរស័ព្ទ​ឲ្យ​ប្តី​របស់​គាត់​ទៅ​យក ខណៈ​មក​ដល់​ចំណុច​កើតហេតុ​​ ក្រោយមូលដ្ឋាន​កងរាជអាវុធហត្ថ​ភូមិ​ធម្មជាតិចម្ងាយ​ជាង​៣០០​ម៉ែត្រ ស្រាប់តែ​ជនល្មើស​ដែល​ជិះ​ជាមួយ​ប្តី​របស់​គាត់បាន​ដក​កូនកាំបិតចាក់​ទៅ​លើ​ប្តី​របស់​គាត់​ជា​ច្រើន​កាំបិតឡើង​សុស​ខ្លួន បណ្តាល​ឲ្យ​ប្តី​របស់​គាត់រង​របួសធ្ងន់​សន្លប់​បាត់ស្មារតី រួច​ជនល្មើស​ក៏​បាន​យក​ម៉ូតូ​ម៉ាកវ៉េវ ស៊េរី​២០១៣ ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះជិះ​គេចខ្លួន​បាត់​ស្រមោល​ទៅ ។

សូម​បញ្ជាក់​ផង​ដែរថា ជន​រង​គ្រោះ មក​ដល់​ពេលនេះត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​ភូមិ​ធម្មជាតិបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ចំណែកឯ​ជន​ដៃដល់ សមត្ថកិច្ច​ចម្រុះឃុំ​ស្រឯម​ក៏​បាន​ស្ទាក់​ចាប់​បាន​ភ្លាមៗ ប៉ុន្តែ​​សមត្ថកិច្ចមិន​ទាន់​បង្ហើបឲ្យ​ដឹង​ពី​អត្ត​សញ្ញាណ​ជន​ដៃ​ដល់​នៅឡើយ​ទេ និងបានបញ្ជូន​មក​​កាន់​ទីបញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តព្រះវិហារ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕