ថតជាប់បិសាចតណ្ហាបញ្ឆោតក្មេងស្រីនាំទៅចាប់រំលោភ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទល្បួងបោកកុមារីអាយុ៨ឆ្នាំថា នាំទៅជួយកើបអង្កាម លុះដល់កន្លែងស្ងាត់ក៏ប៉ងរំលោ.ភ តែមិនបានសម្រេច
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទល្បួងបោកកុមារីអាយុ៨ឆ្នាំថា នាំទៅជួយកើបអង្កាម លុះដល់កន្លែងស្ងាត់ក៏ប៉ងរំលោ.ភ តែមិនបានសម្រេច
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទល្បួងបោកកុមារីអាយុ៨ឆ្នាំថា នាំទៅជួយកើបអង្កាម លុះដល់កន្លែងស្ងាត់ក៏ប៉ងរំលោភ តែមិនបានសម្រេច ហើយត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំណោម ចាប់ឃាត់ខ្លួននៅវេលាម៉ោង៨និង២៤នាទីព្រឹកថ្ងៃទី១៦ មករា ដោយមានអ្នកឃើញហេតុការណ៍នេះថតបានតាមរយៈទូរស័ព្ទដៃ មុននឹងស្រែកឱ្យបញ្ឈប់សកម្មភាពអាក្រក់នេះ ។
ការចាប់ឃាត់ខ្លួននេះ គឺនៅក្នុងឃុំចំណោម ស្រុកមង្គលបុរី តាមបណ្តឹងឪពុកម្តាយក្មេងស្រី និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ។
លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១មករា កុមារីរងគ្រោះបានជិះកង់ទៅទិញថ្នាំឲ្យឪពុកលេប ។ លុះពេលទិញបានហើយក៏ជិះកង់ត្រឡប់មកផ្ទះវិញ ពេលឃើញក្មេងស្រី២នាក់ ដែលម្នាក់អាយុ៨ឆ្នាំនិងម្នាក់ទៀតអាយុ៧ឆ្នាំ កំពុងលេងនៅក្រោមផ្ទះមួយ នាងក៏ចុះដើរដឹកកង់ទៅលេងជាមួយ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកយុវជនពាលម្នាក់អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នាជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខៀវ សេ៊រី២០១៤ គ្មានស្លាកលេខ មកដល់មុខផ្ទះដែលក្មេងស្រីកំពុងលេង ក៏ស្រែកសួរថា«មានអ្នកណាចង់ទៅជួយកើបអង្កាមទេ ខ្លួនគេនឹងឲ្យលុយ» ។ ពេលនោះមានក្មេងស្រីម្នាក់អាយុ៧ឆ្នាំ បាននិយាយឱ្យកុមារីរងគ្រោះទៅស៊ីឈ្មួលកើបអង្កាមជាមួយជននោះហើយនាងក៏ព្រមទៅ ។ ដោយឃើញកុមារីម្នាក់នេះយល់ព្រម ជនអន្ធពាលនេះក៏បានឌុបក្មេងស្រីរហូតដល់ប្រឡាយចារ ចុះទៅវាលស្រែជាកន្លែងស្ងាត់ក៏ឈប់ម៉ូតូ រួចដឹកដៃក្មេងស្រីចូលក្នុងប្រឡាយដែលគ្មានទឹក យកការុងទុកច្រកអង្កាមក្រាលហើយធ្វើសកម្មភាពចាប់រំលោភ ។ ប៉ុន្តែ ពេលនោះនាងស្រែកខ្លាំងៗរហូតឮដល់អ្នកចងគោឱ្យស៊ីស្មៅនៅក្បែរនោះ ក៏រត់មកមើល ឃើញជននេះកំពុងធ្វើសកម្មភាពទាំងកំរោល ។ ឃើញបែបនេះគាត់យកទូរស័ព្ទមកថតបានរូបភាពផងដែរ រួចស្រែកឲ្យជនពាលរូបនេះឱ្យបញ្ឈប់សកម្មភាពអាក្រក់នេះភ្លាម ។ បន្ទាប់មកគាត់ក៏ដឹកដៃក្មេងស្រីមកប្រគល់ឱ្យឪពុកម្តាយ ព្រមទាំងរៀបរាប់ពីដំណើររឿង ។ ចំណែកយុវជនអន្ធពាលក៏ស្ទុះទៅជិះម៉ូតូមកផ្ទះវិញដូចជាគ្មានរឿងអ្វីសោះ ។
លោកអធិការបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីឪពុកម្តាយកុមារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាល្មើស រហូតឃើញនៅកន្លែងធ្វើម្ហូបការមួយនៅ ឃុំចំណោម ក៏ហៅមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រកែកមិនព្រមសារភាពពីទង្វើ របស់ខ្លួនទេ តែដោយមានសាក្សី និងបណ្តឹងរបស់ឪពុកម្តាយក្មេងរងគ្រោះ ព្រមទាំងវត្ថុ តាងដែលថតពីសកម្មភាពបាន ទើបជននេះនិយាយលែងចេញ ។ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ