ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉ូលិស​ស្រុក​ព្រៃ​នប់ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើ​ហិ.ង្សា​លើ​ប្រពន្ធ​ចុង​រហូត​ស្លា.ប់​​

9 ឆ្នាំ មុន

ស្រុក​ព្រៃនប់ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់​ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មករា ២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ រួច​បញ្ជូន​បន្ត​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ

ស្រុក​ព្រៃនប់ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់​ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មករា ២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ រួច​បញ្ជូន​បន្ត​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​ បន្ទាប់​ពី​បុរស​រូប​នេះ​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​ចុង​រង​របួស​ធ្ងន់ធ្លាក់​ខ្លួន​ឈឺរហូត​ស្លាប់​។

តាម​ប៉ូលិស​ស្រុក​​​​​​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ២០១៤ ​​​​​​​​​ជន​បង្ក​ហិង្សា​​ឈ្មោះ​​​​​​​​​​​​​ជុំ ជាង បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ចុង​ឈ្មោះ​​ឡែប សារ៉េត អាយុ​៣៦​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ​ មាន​ទី​លំនៅ​ចំណុច​កើតហេតុ​ខាង​លើ​ ដោយ​ប្រើ​ដំបង​ឈើ​ អំបោស និង​ដៃ ជើង​វាយ​​ទាត់​ធាក់​បណ្តាល​ឱ្យ​រង​របួស​ជាំ​ពេញ​ខ្លួន​ ។ លុះ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ស្ត្រី​រង​គ្រោះ​បាន​ធ្លាក់​ខ្លួន​ឈឺជា​ទម្ងន់​ ហើយ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចំការ​ចេក​ ខេត្ត​ព្រះ​សីហនុ។

ប្រភព​ដដែល​បន្ថ​ថា ខណៈ​ពេល​ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ ជន​ល្មើស​ជា​ប្តី​បាន​តាម​ទៅ​វាយ​ដំ​នាង​​បន្ថែម​ទៀត​បណ្តាល​ឱ្យ​​​ឈឺកាន់តែ​ធ្ងន់​ធ្ងរ​ឡើង​រហូត​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី យប់ថ្ងៃ​ទី​៨ មករា ២០១៥ ស្ត្រី​រង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​​តែម្តង​។

គួរ​បញ្ជាក់ថា ស្ត្រី​រង​គ្រោះ​មានកូន​ជាមួយ​ប្តី​មុន​ចំនួន​៤​នាក់ និង​ប្តី​ចុង​ដែល​វាយ​ធ្វើ​បាប​នេះ​មាន​កូន​ម្នាក់​ សរុប​៥នាក់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព