ឃើញក្មេងស្រីអាយុ៦ឆ្នាំកំពុងអូសរទេះហៅចូលបន្ទប់ទឹកចាប់រំលោ.ភ ម្តាយនាងមកទាន់ជាប់ខ្នោះ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវប៉ូលិសសង្កាត់ឃ្មួញឃាត់ខ្លួន ពីបទចាប់រំលោ.ភទៅលើក្មេងស្រីអនីតិជនតែមិនបានសម្រេចបំណង ។
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវប៉ូលិសសង្កាត់ឃ្មួញឃាត់ខ្លួន ពីបទចាប់រំលោ.ភទៅលើក្មេងស្រីអនីតិជនតែមិនបានសម្រេចបំណង ។
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវប៉ូលិសសង្កាត់ឃ្មួញឃាត់ខ្លួន ពីបទចាប់រំលោភទៅលើក្មេងស្រីអនីតិជនតែមិនបានសម្រេចបំណង ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅម៉ោង១រសៀលថ្ងៃទី០៧ មករា ២០១៥ នៅក្នុងផ្ទះជួលសង់ថ្មីមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប៉ូលិសមូលដ្ឋានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីអាយុ៦ឆ្នាំ បានអូសរទេះដឹកឥដ្ឋកាត់តាមបន្ទប់ទឹកនៃទីតំាងសំណង់ថ្មីខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៣ឆ្នាំ ដែលស្គាល់ជនរងគ្រោះបានហៅជនរងគ្រោះចូលបន្ទប់ទឹករួចចាប់រំលោភសេពសន្ថវៈ ។
សេចក្តីរាយការណ៍បានបន្តថា លុះពេលបាត់កូនស្រីយូរពេកមិនឃើញអូសរទេះត្រឡប់មកវិញ ម្តាយក្មេងស្រីរងគ្រោះក៍បានដើររក ក៍ប្រទះឃើញជនសង្ស័យកំពុងចាប់រំលោភក៍ស្រែកឆោឡោឡើង និងបានទៅបា្រប់ប៉ូលិសប៉ុស្តិ៍ឃាត់ខ្លួនភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចំាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ