ខេត្តកណ្ដាល ៖ ក្មេងប្រុសកំហូចអាយុ១៥ឆ្នាំម្នាក់បានលួងលោមក្មេងស្រីអាយុ៣ឆ្នាំចូលក្នុងព្រៃ ហើយលូកលាន់ប្រដាប់ភេទ កាលពីម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣ មករា នៅក្នុងព្រៃមាត់អូរខ្វែង ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ហើយត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងឲ្យនគរបាលចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៤ មករា ដើម្បីកសាងសំណុំរឿចាត់ការតាមច្បាប់។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្សយ័ឈ្មោះ ពិត ភារៈ ភេទប្រុស ឣាយុ១៥ឆ្នាំ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកក្មេងស្រីរងគ្រោះអាយុ៣ឆ្នាំ ក្រោយពីកើតហេតុ ត្រូវបានអង្គការសង្គ្រោះកុមារយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យជ័យជំនះរួចហើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី៣ មករា ពេលក្មេងស្រីរងគ្រោះកំពុងលេងនៅខាងមុខផ្ទះឪពុកម្តាយ ស្រាប់តែឈ្មោះពិត វីរៈ ដែលជាជនសង្ស័យ មកបបួលក្មេងស្រីរងគ្រោះទៅលេងបង្ហោះខ្លែងនៅមាត់អូរខ្វែង ពេលនាំគ្នាទៅដល់មាត់ខ្វែងឈ្មោះពិត វីរៈ ក៏ល្បួងក្មេងស្រីរងគ្រោះឲ្យចូលទៅក្នុងព្រៃ ហើយធ្វើសកម្មភាពលូកប្រដាប់ភេទ និងយកប្រដាប់ភេទដាក់លើប្រដាប់ភេទក្មេងស្រីរងគ្រោះ ពេលនោះ មានក្មេងម្នាក់ទៀតឃើញក៏រត់មកប្រាប់ជីដូនក្មេងស្រីរងគ្រោះ គាត់ក៏រត់ទៅមើល។ ខណៈនោះឈ្មោះពិត ភារះ ក្រឡេកឃើញជីដូនក្មេងស្រីរងគ្រោះក៏រត់គេចខ្លួនតែម្ដង។
លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី៤ មករា ទើបសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនឈ្មោះពិត ភារះបាន៕
ចែករំលែកព័តមាននេះ