ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​របួស​ក្បាល​​ប្រពន្ធ​ដាច់​កដៃ​ម្ខាង​​ដោយសារ​ឈឺឆ្អាល​រឿង​គ្រួសារ​គេ​ឈ្លោះ​គ្នា

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​រងរ​បួស​បែកក្បាល ​និង​ដៃ​ម្ខាង រីឯ​ស្ត្រី​ជា​ប្រពន្ធ​ក៏រង​របួសដាច់​ប្រអប់​ដៃស្ដាំ​សល់​ម្រាម​កូនដៃ​មួយ​ ដោយសារ​រពឹសមាត់​លូកលាន់​

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​រងរ​បួស​បែកក្បាល ​និង​ដៃ​ម្ខាង រីឯ​ស្ត្រី​ជា​ប្រពន្ធ​ក៏រង​របួសដាច់​ប្រអប់​ដៃស្ដាំ​សល់​ម្រាម​កូនដៃ​មួយ​ ដោយសារ​រពឹសមាត់​លូកលាន់​ និង​ជេ​រ​ដៀម​ដាម​​ទៅ​លើ​ប្អូនជីដូនមួយ ដែល​កំពុង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​កូន​ខ្ខី ហើយ​ត្រូវ​ប្អូនជីដូនមួយ ​ទាញ​កាំបិត​ផ្គាក់​កាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ មក​រា​ ​នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ​ដែរ​ ។

លោក​ ម៉ែ​ន រី​ម អធិការរង​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​សេង សីហា អាយុ​២៥​ឆ្នាំ រីឯ​ប្ដី​ដែល​រពឹសមាត់​នាំទុក្ខ​ដាក់ខ្លួន​នោះ​ឈ្មោះ​កែវ ម៉ៅ អាយុ​៣៣​ឆ្នាំ ​របួស​ក្បាល​និង​ដៃ​ឆ្វេង និង​ប្រពន្ធ​ឈ្មោះ​កាន គុ​ន្ធា អាយុ​៣៤​ឆ្នាំ របួស​ដាច់​ប្រអប់ក​ដៃស្ដាំ​ម្ខាង​ ។ ពួក​គេ​ជា​បងប្អូន​ជីដូនមួយ ​និង​មានផ្ទះ​នៅ​ក្បែរ​គ្នា ក្នុងភូមិ ឃុំ​ខាងលើ​ ។ លោក​អធិការរង​បាន​និយាយ​ថា ប្ដី​ប្រពន្ធ​រង​គ្រោះ​នេះ​បាន​លូក​មាត់​ រហូត​ហ៊ាន​ជេរ​ដៀល​ត្មិះ​ ទៅ​លើ​ជន​ដៃដល់ ខណៈ​ជន​ដៃដល់​កំពុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​កូនខ្ចី​ទើបបាន​២​ខែ ធ្វើ​ឲ្យ​មានការ​ក្ដៅក្រហាយ ទើប​ជន​ដៃដល់​ ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់​កាប់ បណ្ដាល​ឲ្យ​រង​របួស​ទាំង​២​នាក់​ប្ដី​ធ្ងន់ធ្ងរ​ ។ ប៉ុន្តែ​ជន​នេះ​មិន​បាន​រត់គេច​ខ្លួន​ទេ គឺ​អង្គុយ​រង​ចាំ​ស្វា​គម​ន៏​សមត្ថកិច្ច​ទៅ​ចាប់ខ្លួន​នៅ​នឹង​ផ្ទះ​តែ​ម្ដង​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព