ខេត្តត្បូងឃ្មុំ ៖ យុវជនចិត្តស្លុយម្នាក់ឈ្មោះ ជួន វុទ្ធី អាយុ២៣ឆ្នាំ នៅភូមិយាកជើង ឃុំដំរិល ស្រុកអូររាំងឪ បានយកក្រម៉ាចង.កធ្វើអត្តឃាតនៅនឹងដើមស្វាយក្រោយផ្ទះ ដោយសារតែតូចចិត្តនឹងឪពុកស្តីបន្ទោសឲ្យបន្តិចបន្តួច ។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល ខណៈគេប្រទះឃើញសពកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ មករា ២០១៥ ហើយត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពផងដែរ ។
តាមប្រភពពីមន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៣ មករា បុរសឈ្មោះ ជា ប៉ឹង អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ផាន់ ណៃ អាយុ៤៥ឆ្នាំ បានស្តីបន្ទោសកូនប្រុសរបស់ខ្លួនឈ្មោះ វុទ្ធី (សពខាងលើ)ថា «ឈប់ដើរផឹកស៊ីជាមួយមិត្តភក្តិទៅ មិនល្អនោះទេ…. » ហើយពួកគាត់បានឡើងទៅដេកបាត់ ដោយមិនបានគិតថា នឹងមានហេតុការណ៍អ្វីកើតឡើងនោះទេ ។
មន្ត្រីនគរបាលបន្តថា រហូតមកដល់ព្រឹកថ្ងៃទី៤ មករា ពេលដែលសមាជិកក្នុងផ្ទះក្រោកពីដេកចុះមកដីមិនឃើញកូនប្រុសនៅក្នុងបន្ទប់ក្រោមផ្ទះ បាននាំគ្នាចេញទៅតាមរក លុះពេលដើរមកក្រោយផ្ទះចំងាយ៤០ម៉ែត្រ ក៏បានប្រទះឃើញយុវជនឈ្មោះ វុទ្ធី ចង.កធ្វើអត្តឃាតដោយក្រមាទៅនឹងមែកស្វាយ ជើងផុតពីដីស្លាប់មិនដឹងតាំងពីម៉ោងប៉ុន្មានឡើយ ។
ជាមួយនោះក្រុមគ្រួសាររងគ្រោះបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលឃុំដំរិល ហើយលោកវរសេនីយ៏ត្រី លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪ ក៏បានចាត់ឲ្យជំនាញបច្ចេកទេសស្រុកចុះទៅពិនិត្យសពឃើញថាពិតជាបានចងកធ្វើអត្តឃាតដោយពិតប្រាកដមែន គឺមិនមានការពាក់ព័ន្ធទៅនឹងអំពើផ្សេងៗនោះទេ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ