ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ត្រូវនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតហៅពីភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតឲ្យចូលប៉ុស្តិ៍ដើម្បីសួរនាំកាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥បន្ទាប់ពីនាងជាប្រពន្ធ (ស្រ្តីខ្មែរ) ប្ដឹងថាប្រើអំពើហិង្សា ។ បុរសជនជាតិថៃនោះឈ្មោះ វ៉ាន់អន ជីឡាក់ អាយុ៤៩ឆ្នាំជាអ្នកម៉ៅការសំណង់នៅខេត្តឈុនបុរី និងមានស្រុកកំណើតនៅខេត្តអាយុធ្យាប្រទេសថៃ ។
តាមប្រភពប្រាប់ថានាងជាដើមបណ្ដឹងនិងជាប្រពន្ធជនជាតិថៃខាងលើឈ្មោះឡែនអាយុជាង២០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតស្ត្រីដើមបណ្ដឹងប្រាប់ថាដោយសារការរស់នៅជាមួយជនជាតិថៃនេះពុំមានក្ដីសុខព្រោះបុរសនោះចេះតែប្រើអំពើរហិង្សាញឹកញាប់និងបណ្ដេញ នាងចេញពីផ្ទះទើបនាងទ្រាំមិនបានរត់ទៅភ្នំពេញអស់រយះពេល៣យប់ ។
អ្វីដែលគួរឲ្យសង្វេកនោះគឺបុរសខាងលើបីកូនស្រី៣ ខែក្នុងដៃបង្ហូរទឹកភ្នែកមុខប៉ុស្តិ៍ប៉ូលិសនៅពេលដែលកូនស្រីស្រែកយំទាបៅ។ ទោះជាយ៉ាងណាក្រោយហេតុការណ៍នគរបាលហៅជនជាតិថៃនោះទៅដល់ប៉ុស្តិ៍គេឃើញអ្នកស្រុកជាច្រើនគ្រួសាររួមទាំងអនុក្រុមនិងមេភូមិអូរជ្រៅបានទៅកាន់ប៉ុស្តិ៍រដ្ឋបាលដែរដោយនាំគ្នាអះអាងថាបុរសជាជនជាតិថៃម្នាក់នេះល្អបារីក៍មិនចេះជក់សូម្បីតែស្រាក៍មិនចេះផឹកហើយថែមទាំងអះអាងថាបុរសរូបនេះមិនដែលប្រើអំពើរហិង្សាទេ។ ផ្ទុយទៅវិញពួកគាត់អះអាងថាបុរសជនជាតិថៃនេះក្រោយពីបាននាងជាប្រពន្ធនោះបានទិញដីសង់ផ្ទះថ្មឲ្យនៅនិងជួយដល់បងប្អូននាងជាប្រពន្ធទៀតផង ។
តាមព័ត៌មានចុងក្រោយនៅយប់ដដែលនេះប្រភពប្រាប់ថាជនជាតិថៃដែលមានកូនស្រីក្នុងដៃត្រូវនគរបាលហៅចូលប៉ុស្តិ៍នោះត្រូវបាននគរបាលអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះក្នុងភូមិអូរជ្រៅវិញហើយនៅវេលាម៉ោង៩និង៣០យប់នាទីព្រោះតែមានអ្នកស្រុកមកកាន់ប៉ុស្តិ៍កាន់តែច្រើនឡើងៗគាំទ្រជនជាតិថៃនោះថាជាមនុស្សល្អ។
ចែករំលែកព័តមាននេះ