ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀនម្នាក់​ជិតរៀបការហើយ​ ទៅរំលោ.ភសិស្សឯង​អាយុ១៤ឆ្នាំ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖​ គ្រូបង្រៀនឯកជនម្នាក់ ​បានត្រូវសមត្ថកិច្ចឃាត់ខ្លួន​តាមពាក្យរបស់អ្នកភូមិ ​ពីបទចាប់រំលោ.ភ​សេពសន្ថវៈទៅ​លើសិស្សរបស់ខ្លួនបាន​សម្រេច​​៤ដង ។

ខេត្តកំពង់ស្ពឺ ៖​ គ្រូបង្រៀនឯកជនម្នាក់ ​បានត្រូវសមត្ថកិច្ចឃាត់ខ្លួន​តាមពាក្យរបស់អ្នកភូមិ ​ពីបទចាប់រំលោភ​សេពសន្ថវៈទៅ​លើសិស្សរបស់ខ្លួនបាន​សម្រេច​​៤ដង ។

ហេតុការណ៍ឃាត់ខ្លួន​ បានធ្វើឡើងនៅ​ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០២​ មករា ២០១៤​ នៅក្នុងភូមិត្រពំាងកក់​ ឃុំក្រំាងអំពិល ​ស្រុកសំរោងទង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យបានចាប់រំលោភ​ក្មេងស្រីរងគ្រោះ​​ចំនួន៤ដងមកហើយ​ ​លើកទី១​នៅថ្ងៃទី២៧​ ធ្នូ ២០១៤ ​និងក្រោយមកចាប់រំលោភ​ជាបន្តបន្ទាប់​ចំនួន២លើកទៀត ​(មិនចាំថ្ងៃខែ) ​ប៉ុន្តែនៅលើកទី៤ ​គឺនៅយប់មិញ​ថ្ងៃទី០១ ​មករា ​២០១៥ ក៍ចាប់រំលោភ​ម្តងទៀត​ ដោយសារទ្រំានឹងការឈឺចាប់មិនបាន ​ក្មេងស្រីរងគ្រោះ​ក៍បាន​រាយការណ៍​បា្រប់​អ្នកជិតខាង​ ហើយអ្នកភូមិក៍​ទៅប្តឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង ។

ជនសង្ស័យឈ្មោះ​ ប៊ុន រដ្ឋានី ​អាយុ៣៣ឆ្នាំ ​មានស្រុកកំណើត​នៅក្នុងភូមិបឹងស្តុក​ ឃុំ-ស្រុកបសេដ្ឋ ។ចំណែក​ក្មេងរងគ្រោះអាយុ១៤ឆ្នាំ ​ជាក្មេងកំព្រា ​រស់​នៅ​ជាមួយលោកគ្រូ (ជនសង្ស័យ)​ នៅក្នុងសាលាអន្តរចំរើនបុត្រ ​ដែលសាលានេះ​ត្រូវបានជនសង្ស័យ​ជួលពីអ្នកភូមិ ។

នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​បានសារភាពថា ​ពិតជាបាន​ចាប់រំលោភ​​ទៅក្មេងស្រីរងគ្រោះប្រាកដមែន ​និងថាខ្លួន​មានគូដណ្តឹងនឹង​ត្រូវរៀបការ​នៅ​មុន​ចូលឆ្នាំខ្មែរ​ ឆ្នាំ២០១៥​ខាងមុខនេះផងដែរ ។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវសមត្ថកិច្ចឃុំខ្លួន​នៅអធិការដ្ឋាន​នគរបាលស្រុកសំរោងទង ​រង់ចំាកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូង​ខេត្តចាត់ការ​តាមផ្លូវ​ច្បាប់ ៕