ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ល្បែង​អស់​ប្រាក់​បណ្ណា​ការ​ខាង​ប្រុស​ទាម​ទារ​កំណត់​ថ្ងៃ​ការ​ អត់ប្រាក់​ការ​ កូន​ក្រមុំធ្វើ​ចោរ​ប្លន់​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានរឿង​គួរ​ឱ្យ​ហួសចិត្ត​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​នាង​ក្រមុំ​ជា​កម្មការិនី​ម្នាក់​ក្លាយ​ខ្លួន​ជា​ចោរប្លន់​ដ៏​ឃោរឃៅ ដោយ​ចាក់​កម្មករ​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រហូត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ប៉ង​ប្លន់​យក​ម៉ូតូ តែ​ក៏​ត្រូវ​គេ​ទាន់​ហើយ​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​។

ខេត្តស្វាយរៀង ៖ មានរឿង​គួរ​ឱ្យ​ហួសចិត្ត​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​នាង​ក្រមុំ​ជា​កម្មការិនី​ម្នាក់​ក្លាយ​ខ្លួន​ជា​ចោរប្លន់​ដ៏​ឃោរឃៅ ដោយ​ចាក់​កម្មករ​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រហូត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ប៉ង​ប្លន់​យក​ម៉ូតូ តែ​ក៏​ត្រូវ​គេ​ទាន់​ហើយ​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​។  ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ស្ត្រី​រូប​នេះ​សារភាព​ថា បានជា​ខ្លួន​ហ៊ាន​ធ្វើ​ចោរប្លន់ មក​ពី​ចង់បាន​ប្រាក់​យក​មក​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​ដែល​បាន​ភ្ជាប់ពាក្យ​ហើយ​តែ​គ្មាន​ប្រាក់​រៀបចំ​មង្គលការ ដោយសារ​ប្រាក់​បណ្តា​ការ​នោះ យក​ទៅ​លេង​ចាញ់ល្បែង​នៅ​កាស៊ីណូ​អស់​ទៅ​ហើយ ។

ម្យ៉ាងទៀត បុរស​ជា​គូ​ដណ្តឹង​បាន​សុំ​ឱ្យ​ខាង​ស្រី​កំណត់​ថ្ងៃ​រៀប​ការ ក៏​ប៉ុន្តែ​ម្តាយ​នាង​និយាយ​ថា រក​លុយ​យ៉ាងម៉េច​បាន​រៀប​ការ​រក​ខ្លួនឯង​ទៅ ចំណែក​គាត់​គ្មាន​ប្រាក់​ឯណា​ចេញថ្លៃ​រៀប​ការ​ទ្បើ​យ ។ ដោយសារ​មូលហេតុ​បែប​នេះ ទើប​នាង​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ប្លន់ តែ​ត្រូវ​អ្នកស្រុក​ព័ទ្ធ​ចាប់ខ្លួន​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​មក​សាលាដំបូង​ខេត្ត ចាត់ការ​និង​ចេញ​ដីកា​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៥ ធ្នូ មាន​ករណី​ជនសង្ស័យ​ជា​ស្ត្រី​ដៃ​ឆើត​ម្នាក់​ឈ្មោះ ខុន ស្រី​ឌី អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​ស្វាយ​រៀង បាន​ធ្វើ​សកម្មភាព​ចាក់​ប្លន់​យុវជន​ម្នាក់​ធ្លាយ​ពោះវៀន​មួយ​ទ្រេល ខណៈ​បបួល​យក​ទៅ​កន្លែង​ស្ងាត់​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​និង​ខ្សែ​.​ក​មាស ។ ប៉ុន្តែ​ការ​ប៉ុនប៉ង​នេះ មិន​បាន​សម្រេច​ទេ ដោយ​ត្រូវ​អ្នកស្រុក​ឃើញ​ក៏​ព្រួត​គ្នា​ព័ទ្ធ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច នា​វេលា​ម៉ោង​៦​ល្ងាច​ដដែល នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បា​វិត ។

បើ​តាម​នគរបាល​ក្រុង​បា​វិត​ឱ្យ​ដឹង​ថា ស្ត្រី​ដៃ​ឆើត​នេះ​បាន​បបួល​ជន​រង​គ្រោះ​ឈ្មោះ រួន ភិ​រម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ជាមួយ​គ្នា មាន​ទីលំនៅ​ភូមិ​គុម្ពោត​លៀប សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ដោយ​ជួល​ឱ្យ​ឌុ​ប​ទៅ​ផ្សារ​ក្នុង​មណ្ឌល​កម្សាន្ត​ក្រុង​បា​វិត ដើម្បី​រក​ទិញ​អីវ៉ាន់​និង​ឌុ​ប​បន្ត​ទៅ​ស្រុក​ច​ន្ទ្រា ដោយ​ឱ្យ​តម្លៃ​២​ម៉ឺន​រៀល ។ ដោយ​ឃើញ​នាង​ជា​ស្រី​ស្អាត​ផង ក៏​យល់ព្រម​ដឹក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ទៅ​មណ្ឌល​កម្សាន្ត ដែល​នៅ​ទីនោះ​នាង​បាន​ទិញ​កាំបិត​ចិតបន្លែ​មួយ​ដាក់​ក្នុង​កាបូប​រួច​ទ្បើ​ង​ជិះ​ម៉ូតូ​ឱ្យ​ឌុ​ប​ចេញ​ទៅ​តាម​ផ្លូវ​តា​ព្រឹម ។

ពេល​ដល់​ខាងត្បូង​ចម្ការ​កូន​គគីរ ក៏​ឱ្យ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ត្រ​ទ្ប​ប់​មក​ផ្លូវជាតិ​វិញ រួច​ជិះ​ទៅ​តាម​ផ្លូវ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គញ់​ផុត​ផ្ទះ​អ្នកស្រុក​ដល់​កន្លែង​ស្ងាត់ ក៏​ដក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ជន​រង​គ្រោះ​មួយ​កាំបិត​ធ្លាយ​ចេញ​ពោះវៀន​មួយ​ទ្រេល ។ ក្នុង​ហេតុការណ៍​នេះ ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ ឯ​ស្ត្រី​ដៃ​ឆើត​ក៏​ឆក់​យក​ខ្សែ​.​ក​ជន​រង​គ្រោះ​ទម្ងន់​៥​ជី តែ​មិន​បាន​សម្រេច ដោយសារ​ប្អូនប្រុស​ជន​រង​គ្រោះ​មក​តាម​ក្រោយ ឃើញ​ក៏​ស្រែក​ឆោ​ទ្បោ​ឱ្យ​គេ​ជួយ ។ ពេល​នោះ​ដែរ អ្នកស្រុក​ឮ​ក៏​នាំ​គ្នា​ព័ទ្ធ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អង្គញ់​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចោរ​ស្រី​ក្រមុំ​រូប​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​នាង​ចូល​ធ្វើការ​នៅ​រោងចក្រ នាង​តែង​ដើរ​លេង និង​បាន​លក់​ខ្សែ​.​ក ខ្សែដៃ និង​ក្រវិល​មាស ដែល​ម្តាយ​ទិញ​ឱ្យ​ពាក់​យក​ទៅ​ចាយ​អស់ និង​លួច​ប្រាក់​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​អស់​ជា​ច្រើន​ទៀត ទើប​ម្តាយ​ខឹង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ម្តាយ​ចេះ​តែ​សួរ​រក​ខ្សែ​.​ក ខ្សែដៃ​នោះ​រហូត ហើយ​នាង​តែង​កុហក​ម្តាយ​ថា យក​ឱ្យ​មិត្តភក្តិ​ខ្ចី លុះ​ពេល​គូ​ដណ្តឹង​មក​សុំ​ឱ្យ​កំណត់​ថ្ងៃ​ការ​ម្តាយ​ខឹង​និយាយ​ថា រក​លុយ​ឯណា​បានការ​រក​ខ្លួនឯង​ទៅ ។ ពេល​នោះ​ដោយ​គ្មាន​ជម្រើស​ក៏​ដាច់​ចិត្ត​ធ្វើ​ជា​ចោរប្លន់ ម្យ៉ាង​ដោយ​ឃើញ​ជន​រង​គ្រោះ​ពាក់​ខ្សែ​.​ក​ធំ ក៏​មានគំនិត​ចង់​ប្លន់ ទើប​ប្រើ​ល្បិច​ទៅ​បបួល​ឱ្យ​ជន​រង​គ្រោះ​ឌុ​ប​ទៅ​ផ្សារ​ក្នុង​មណ្ឌល​កម្សាន្ត​ទិញ​អីវ៉ាន់ រួច​បបួល​ឱ្យ​ឌុ​ប​បន្ត​រហូត​មានឱកាស​ក៏​ប្លន់ ។

ស្ត្រី​សង្ស័យ​និយាយ​ថា មុន​ដំបូង​នាង​គ្រាន់តែ​ភ្ជង់​ឱ្យ​ដោះ​ខ្សែ​.​ក រួច​យក​សោ​ម៉ូតូ​ជិះ​ចេញ ក៏​ប៉ុន្តែ​ពេល​ជន​រង​គ្រោះ​ដោះ​ខ្សែ​.​ក​ឱ្យ​ហើយ ហុច​សោ​ម៉ូតូ​ឱ្យ​ក៏​ប្រតាយ​ដណ្តើម​យក​ខ្សែ​.​ក និង​សោ​ម៉ូតូ​វិញ ទើប​នាង​ចាក់​មួយ​កា​បិត​ឱ្យ​រង​របួស​ទៅ គឺ​ពុំ​មាន​បំណង​ប្លន់​សម្លាប់​ទេ ។ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស្ត្រី​រូប​នេះ​ពិតជា​រៀបចំ​ផែនការ​ប្លន់​ទុកជា​មុន​យូរថ្ងៃ​មក​ហើយ ៕