ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​វង់​ផឹកស៊ី​កា.ប់​បី​កាំបិត​បុ័ងតោ នគរបាល​ចាប់​ជន​ដៃដល់​ម្នាក់

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ដោយ​ត្រូវ​បុរស​ម្នាក់​ទៀត​ជា​គូទំនាស់​យក​កាំបិត​បុ័ងតោ កា.ប់​ចំនួន​៣​កាំបិត ដោយសារ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ខណៈ​កំពុង​អង្គុយ​ជុំ​គ្នា​ផឹកស៊ី​និយាយ​ដៀមដាម​ពាក្យ​សម្តី​ជាមួយ​គ្នា កាលពី​ម៉ោង​៥​និ​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ នៅ​ភូមិ​ព្រែក​តា​ពៅ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ដោយ​ត្រូវ​បុរស​ម្នាក់​ទៀត​ជា​គូទំនាស់​យក​កាំបិត​បុ័ងតោ កាប់​ចំនួន​៣​កាំបិត ដោយសារ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ខណៈ​កំពុង​អង្គុយ​ជុំ​គ្នា​ផឹកស៊ី​និយាយ​ដៀមដាម​ពាក្យ​សម្តី​ជាមួយ​គ្នា កាលពី​ម៉ោង​៥​និ​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​ថូ លី​ហ៊ួ​រ អាយុ​២៣​ឆ្នាំ មាន​ស្នាម​មុត​ចំនួន​បី​កន្លែង​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ជ័យ​ជំនះ ដើម្បី​សង្គ្រោះ ចំណែក​ជនសង្ស័យ​មានឈ្មោះ​សែ​ម រ​ដ្ឋា អាយុ​២២​ឆ្នាំ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​។ ទាំង​ពីរ​នាក់​នេះ មានមុខរ​បរជា​កម្មករ​ឡ​គ្បឿ​ង​ដូច​គ្នា និង​មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ជាមួយ​គ្នា​។ 

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ខាងលើ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​ពី​គ្នា ដោយ​ជនសង្ស័យ​ផឹកស្រា​ថ្នាំ​អស់​ចំនួន​២​លី​ត្រ​ជាមួយនឹង​មិត្តភក្ដិ ។ ចំណែក​ជន​រង​ឈ្មោះ​ថូ លី​ហ៊ួ​រ ជួបជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​បី​នាក់​ទៀត​ផឹកស្រា​បៀរ​នៅ​ជិត​គ្នា​នោះ​ដែរ​។​ហើយ​ជនសង្ស័យ​ក៏​បាន​មក​ផឹកស្រា​បៀរ​ជាមួយ​ជន​រង​គ្រោះ ។ ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​ដៀមដាម​មក​លើ​ជន​រង​គ្រោះ​អ្នក​ទាំង​ពីរ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​តឹង​សរសៃ​.​ក ជន​រង​គ្រោះ​ក៏​បាន​ដាល់​មួយ​ដៃ​ចំ​មុខ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ខ្លាំង​បាន​ដើរទៅ​ផ្ទះ​ខ្លួន​នៅ​ជិត​នោះ​យក​កាំបិត​បុ័ងតោ​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​បន្ទះ​ក្បាល​មួយ​កន្លែង និង​ចំ​ដៃ​ពីរ​កន្លែង​ទៀត ហូរ​ឈាម​ខ្លាំង រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ជ័យ​ជំនះ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែ​ម រ​ដ្ឋា  ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ​ដែរ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕