រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលស្រវឹងស្រាជោកបានផ្ទុះអាវុធ១គ្រាប់ដោយមិនដឹងមូលហេតុ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី២៩ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុចក្លិប «ស៊ី ធូ» ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពបានឱ្យដឹងថា បន្ទាប់ពីផ្ទុះអាវុធ១គ្រាប់រួចមក ជនបង្កខាងលើបានព្យាយាមបើករថយន្តគេចខ្លួនរហូតដល់ស្តុបទួលទំពូង១ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការស្ទាក់ចាប់បានតែម្តង ។ បច្ចុប្បន្នជនបង្កត្រូវបាននាំទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសួរនាំ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ