ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រ៉ឺម៉ក​ម៉ូតូ​កង់៣រាប់សិបគ្រឿង ស្ទាក់ចាប់​រថយន្តបង្កហេតុចរាចរណ៍ ផ្អើល​ដូចព័ទ្ធ​ចាប់ក្រុម​ឧក្រិដ្ឋ​ជន​ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​ករណី​​​ភ្ញាក់ផ្អើល​មួយ​​​​​​កើតឡើង​ ខណៈ​​ពេល​ដែលបានឃើញ​​​​ក្រុម​អ្នក​រត់​​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រាប់​សិប​នាក់​ ប្រដាប់​ដោយ​​វិទ្យុទាក់ទង​គ្រប់​ដៃ ​រត់​ឆ្វេកឆ្វាច​​នាំ​គ្នា​ដេញ​ស្ទាក់​​

រាជធានីភ្នំពេញ ៖ មាន​ករណី​​​ភ្ញាក់ផ្អើល​មួយ​​​​​​កើតឡើង​ ខណៈ​​ពេល​ដែលបានឃើញ​​​​ក្រុម​អ្នក​រត់​​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រាប់​សិប​នាក់​ ប្រដាប់​ដោយ​​វិទ្យុទាក់ទង​គ្រប់​ដៃ ​រត់​ឆ្វេកឆ្វាច​​នាំ​គ្នា​ដេញ​ស្ទាក់​​ចាប់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ​២M-៩១១៨ មួយ​គ្រឿង​ ក្រោយ​ពី​មាន​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍ ​ហើយ​រថយន្ត​នោះ​ព្យាយាម​​បើក​រត់ ​។

​ហេតុការណ៍នេះ​បង្ក​​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​​ថ្ងៃ​ទី​១៩ ​ធ្នូ ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២៨៨ ​កែង​និង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​អូរ​ឡាំ​​ពិ​ក ខណ្ឌចំការមន​ ។

តាម​ប្រភព​​​ពី​បុរស​ជា​អ្នក​​រត់​ម៉ូតូ​រ៉ឺ​ម៉ក​​កង់​បី​ម្នាក់​បាន​ឱ្យ​ដឹង​​ថា មុន​ពេល​​ភ្ញាក់ផ្អើល​នេះ​ ​​គឺ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​​របស់​សមាគម​រួម​គ្នា​ដើម្បី​អ​ភិ​វ​ឌ្ឍ​​កម្ពុជា​​ បាន​ធ្វើការ​ប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យ​ជួយ​ស្ទាក់​ និង​ដេញ​តាម​រថយន្ត​មួយ​គ្រឿង​​ដែល​បាន​បង្ក​​គ្រោះថ្នាក់​ចរា​ចរណ៍​ដល់​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ ​ហើយ​ថែម​ទាំង​បាន​ដក​យក​​កូនសោ​ម៉ូតូ​ និង​វិទ្យុទាក់ទង​យក​ទៅ​ជាមួយ​​ផង​ ។​

ដោយ​មានការ​ប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យ​​តាម​ស្ទាក់​ចាប់​រថយន្ត​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ​ពួក​គាត់​ដែល​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉​ក​កង់​បី​ដែល​មាន​វិទ្យុទាក់ទង​គ្រប់​ដៃ​រាប់​សិប​គ្រឿង​នោះ​ ក៏​នាំ​គ្នា​ដេញ​តាម ​និង​ឃាត់​បា​នភ្លាមៗ​ផង​ដែរ ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព