កម្មករម្នាក់ ត្រូវជណ្តើរយន្តកៀបស្លា.ប់នៅជាន់ទី១៤នៃការដ្ឋានសំណង់សណ្ឋាគាររបស់តាបាន
រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជណ្តើរយន្តកៀប ខណៈជនរងគ្រោះបានលោតចេញពីជណ្តើរយន្តមិនផុត ។
រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជណ្តើរយន្តកៀប ខណៈជនរងគ្រោះបានលោតចេញពីជណ្តើរយន្តមិនផុត ។
រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជណ្តើរយន្តកៀប ខណៈជនរងគ្រោះបានលោតចេញពីជណ្តើរយន្តមិនផុត ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១និង១៥នាទីរសៀលថ្ងៃទី១០ ធ្នូ ២០១៤ នៅផ្លូវលេខ១១១ កែងផ្លូវ ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានឡើងជិះជណ្តើរយន្តក្នុងបំណងឡើងទៅជាន់ទី១៤នៃសំណង់អគារសណ្ឋាគារដែលស្គាល់ម្ចាស់ឈ្មោះតាបាន ពេលឡើងដល់ហើយ បុរសឈ្មោះ តំាង ឌឿន អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានលោតចេញពីជណ្តើរយន្តអត់ផុតខណៈជណ្តើរនៅមានសកម្មភាព បណ្តាលឲ្យជណ្តើរយន្តកៀបជាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព
ចែករំលែកព័តមាននេះ